កម្មវិធីលម្អិតពាន Hun Sen Cup ខណៈការប្រកួតចាប់ផ្ដើមពីថ្ងៃទី១៨ មករា-០១ តុលា

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញកម្មវិធីប្រកួតពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៧ ជាផ្លូវការហើយ ដោយការប្រកួតជម្រុះដំណាក់កាលទី១ គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១៨ ខែមករាសប្ដាហ៍ក្រោយនេះ ហើយការប្រកួតវគ្គផ្ដាច់ព្រ័ត្រ គ្រោងធ្វើឡើងនៅថ្ងៃទី០១ ខែតុលាខាងមុខ ។ នេះបើយោងតាមកម្មវិធីប្រកួតលម្អិតផ្ដល់ជូនដោយសហព័ន្ធកាលពីយប់មិញ ។

គួរបញ្ជាក់ថា ការប្រកួតក្របខណ្ឌពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាលថ្មីនេះ គឺមានការផ្លាស់ប្ដូរមួយចំនួន ក្នុងនោះការប្រកួតបែកចែកជា ៥ដំណាក់កាល ។ លើសពីនេះក៏មានការចូលរួមពីក្រុមសមាជិកលីគលំដាប់ទី២ ចំនួន ៩ក្រុមផងដែរ ។ ដោយឡែកសមាជិកនៃលីគកំពូលកម្ពុជា ៤ក្រុមត្រូវបានកាត់ឲ្យប្រកួតវគ្គជម្រុះដំណាក់កាលទី៣ ខណៈ ៦ក្រុមឈរចាំនៅដំណាក់កាលទី៤ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ