បែ មករា៖ លោក John Meglynn អាចនៅបឹងកេតអចិន្ដ្រៃយ៍ បើសិនដឹកនាំក្រុមបានល្អ

ភ្នំពេញ៖ ក្លឹបបឹងកេតអង្គរ បានត្រៀមទទួលបុរសជនជាតិអូស្រ្ដាលីលោក John Mcglynn ធ្វើជាគ្រូបង្វឹកអចិន្ដ្រៃយ៍ជាថ្មីគ្រប់ពេល ប្រសិនបើលោកដឹកនាំក្រុមបាល់ទាត់ល្អ នៅក្នុងការប្រកួតសំខាន់ៗមួយចំនួន នាដើមឆ្នាំ២០១៧ ។ នេះបើតាមការបញ្ជាក់របស់លោក បែ មករា អ្នកចាត់ការទូទៅនៃអតីតក្លឹបជើងឯកលីគកំពូលកម្ពុជា ២ជំនាន់នេះ បន្ទាប់ពីក្លឹបផ្ដល់តួនាទីជាគ្រូបង្វឹកបណ្ដោះអាសន្នដល់លោក John កាលពីពេលថ្មីៗកន្លងទៅ ។

លោក បែក មករា បានលើកឡើងថា «ឥលូវនេះយើងថា លោក John ជាគ្រូបណ្ដោះអាសន្ន ប៉ុន្ដែក៏អាចអចិន្ដ្រៃយ៍ដែរ បើសិនជាគាត់ធ្វើបានល្អ នៅក្នុងការប្រកួតដូចជា វគ្គជម្រុះ AFC Cup 2017 ជាដើម ។ បើសិនគាត់បំពេញតួនាទីបានល្អ និងទទួលបានលទ្ធផលល្អ យើងនឹងផ្ដល់តួនាទីជាគ្រូបង្វឹកអចិន្ដ្រៃយ៍ដល់គាត់ ហើយក្លឹបក៏មិនទាន់សម្លឹងរកគ្រូថ្មីដែរ ពោលគឺក្លឹបទុកឱកាសគាត់ធ្វើការងារជាមុនសិន បន្ទាប់មកទើបក្លឹបវាយតម្លៃជាក្រោយ» ។

គួរបញ្ជាក់ថា លោក John Mcglynn ធ្លាប់ដឹកនាំក្លឹបបឹងកេតអង្គរម្ដងមកហើយ កាលពីឆ្នាំ២០១៤ បន្ទាប់មកក្លឹបក៏ធ្វើការផ្លាស់ប្ដូរ ដោយជ្រើសរើសលោក ប្រាក់ សុវណ្ណារ៉ា មកដឹកនាំនៅឆ្នាំ២០១៥ និងឆ្នាំ២០១៦ ប៉ុន្ដែក្រោយក្លឹបបញ្ចប់កុងត្រាជាមួយលោក ប្រាក់ សុវណ្ណារ៉ា កាលពីចុងសប្ដាហ៍មុន ក្លឹបក៏សម្រេចផ្ដល់ឱកាសឲ្យលោក John Mcglynn ដឹកនាំជាថ្មី ដោយសារក្លឹបយល់ឃើញថា លោកពិតជាសាកសម្យធ្វើជាគ្រូបង្វឹក តាមរយៈការយល់ចិត្តកីឡាករយល់ចិត្តកីឡាករស្រាប់ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ