រឿង៣ នៃការបំបែកកំណត់ត្រាក្នុងលីកកំពូលកម្ពុជា

កម្មវិធីនៃការប្រកួតមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៥ របស់កម្ពុជា បានឈានមកដល់សប្តាហ៍ទី១៦ និង១៧ហើយ។ អ្វីដែលជាទីចាប់អារម្មណ៍នោះគឺ នៅសប្តាហ៍ទី១៦ ដែលមានការបំបែកកំណត់ត្រា ក្នុងលីកនេះ ដោយក្រុមដែលរក្សាភាពមិនដែល ចាញ់របស់ខ្លួនសោះ បានទទួលរងនូវការបរាជ័យដ៏ធ្ងន់ធ្ងរ និងជាការចារឹក ក្នុងលីកឆ្នាំនេះ ថាគ្រប់ក្រុមទាំងអស់សុទ្ធតែទទួលភាពបរាជ័យ មិនមានក្រុមណាដែលមិនធ្លាប់ចាញ់នោះទេ។

ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍នោះគឺថា ក្នុងការបំបែកកំណត់ត្រានោះមាន មានកត្តាដូចគ្នាចំនួន៣ ដូចខាងក្រោម៖

១. បរាជ័យក្នុងទីលានតែមួយ នោះគឺកីឡដ្ឋានស្តាតចាស់ ដែលជាទីកន្លែងនៃភាពបរាជ័យរបស់ភ្នំពេញក្រោន ក្រោមថ្វីជើងរបស់ក្រសួងការពារជាតិ ហើយជាការផ្តល់មេរៀននៃការចាញ់ដល់ភ្នំពេញក្រោន ក្នុងលទ្ធផល ៣-០ និងមួយទៀត ក្រុមបឹងកេតអង្គរ ក៏ត្រូវរងភាពបរាជ័យរបស់ខ្លួនជាមួយ បៀលប្រាយ យូណាយធីត ដោយលទ្ធផល ៣-២ នៅទីនេះដែរ។

២. ក្នុងសប្តាហ៍តែមួយ មានន័យថា ទាំងបឹងកេតអង្គរ នឹងភ្នំពេញក្រោន សុទ្ធតែបានចាញ់ក្នុងសប្តាហ៍ទី១៦នេះ ដែលនាំឱ្យក្រុមទាំងពីរនេះ ស្គាល់ការចាញ់ជាលើកដំបូង។

៣. ចាញ់ក្រោមថ្វីជើងក្រុមដែលខ្លួនធ្លាប់បំបាក់ ក្នុងចំណុចនេះគឺចង់បង្ហាញពីក្រុមដែលបានយកឈ្នះលើក្រុមខ្លាំងទាំងពីរដែលសុទ្ធសឹងតែជាក្រុមដែលខ្លួនធ្លាប់បានយកឈ្នះនៅជើងទី១ ដោយបឹងកេតអង្គរ បានយកឈ្នះក្រុមបៀលប្រាយ យូណាយធីត ១-០ និងភ្នំពេញក្រោន យកឈ្នះក្នុងលទ្ធផល ២-០ លើក្រសួងការពារជាតិ ប៉ុន្តែក្រុមទាំងពីរនេះបានទទួលភាពបរាជ័យក្រោមថ្វីជើងរបស់ក្រុមទាំងពីរនេះវិញ ហើយក៏ជាក្រុមដែលធ្វើឱ្យខ្លួនស្គាល់ភាពបរាជ័យក្នុងរដូវកាលនេះផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមបៀលប្រាយ យូណាយធីត ក៏ធ្លាប់បានទទួលបាននូវកំណត់ត្រា ដែលមិនដែលចាញ់ផងដែរ តែត្រូវបឹងកេតអង្គរ បំបែកកំណត់ត្រារបស់ខ្លួន។ ប៉ុន្តែពេលនេះខ្លួន បានបំបែកកំណត់ត្រា មិនដែលចាញ់របស់បឹងកេតអង្គរវិញដែរ។

អត្ថបទ៖ បារាំង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ