ទាយមើល! ជប៉ុន, ថៃ, សិង្ហបុរី និងម៉ាឡេស៊ី មួយណាជាជម្រើសរបស់ ចាន់ វឌ្ឍនាកា?

ភ្នំពេញ៖ ប្រភពច្បាស់ការមួយ បានទម្លាយថា រដូវកាលថ្មីនេះខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា នឹងមិនបន្ដអាជីពបាល់ទាត់លើដែនដីកំនើតរបស់ខ្លួននោះទេ ។ ការទម្លាយព័ត៌មាននេះ គឺស្របពេលអ្នកលេងជើងឆ្វេងរូបនេះ សរសេរពាក្យពេចន៍គួរឲ្យភ្ញាក់ផ្អើលបង្ហោះលើ Facebook ផ្ទាល់ខ្លួន «អរគុណបងប្អូនទាំងអស់គ្នា យើងជិតបែកគ្នាហើយ» កាលពីពេលថ្មីៗកន្លងទៅ ។ប៉ុន្ដែថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្លឹបបឹងកេតអង្គរម្នាក់ បានបង្ហើបថា មកទល់ពេលនេះមិនទាន់ច្បាស់ការ អំពីការបញ្ចប់កុងត្រាជាមួយកីឡាករ ចាន់ វឌ្ឍនាកា នោះទេ តែអាចរង់ចាំនៅថ្ងៃទី១៣ ខែមករាខាងមុខ ទើបដឹងពីការពិត ។ តែថ្នាក់ដឹកនាំនោះបានឲ្យដឹងថា បច្ចុប្បន្នកីឡាករជម្រើសជាតិកម្ពុជារូបនេះ មានក្លឹបក្រៅស្រុក ៤ប្រទេស ដែលជាជម្រើសត្រូវបន្ដអាជីពរបស់ខ្លួន គឺមានជប៉ុន, ថៃ, សិង្ហបុរី និងម៉ឡេស៊ី ។

ដូច្នេះសូមចូលរួមទស្សន៍ទាយទាំងអស់គ្នា ថាតើបើសិន ចាន់ វឌ្ឍនាកា ចាកចេញពីបឹងកេតអង្គរ គេនឹងទៅលេងនៅប្រទេសណា? ដោយហេតុនេះគេហទំព័រ Camsports នឹងធ្វើការជម្រាបជូនទស្សនិកជនបន្ថែមទៀត ប្រសិនបើមានការប្រែប្រួលជុំវិញជោគវាសនារបស់កីឡាករ ចាន់ វឌ្ឍនាកា ជាមួយនឹងក្លឹបបឹងកេតអង្គរនាពេលក្រោយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ