Buriram លត់ Lanexang ២-០ ដើម្បីបន្ដគ្រងជើងឯកពាន TMCC-2016

ភ្នំពេញ៖ ក្រុម Buriram United របស់ថៃ បានបន្ដគ្រងតំណែងជើងឯកពានរង្វាន់ TOYOTA Mekong Club Championship 2016(TMCC)មួយរដូវកាលទៀតហើយ បន្ទាប់ពីវាយបកយកឈ្នះក្រុម Lanexang United របស់ឡាវ ដោយលទ្ធផល ២-០ នៅក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រជើងទី២ ក្នុងទឹកដីរបស់ខ្លួនទើបបញ្ចប់ការប្រកួតមុននេះ ខណៈជើងទី១ ក្រុម Lanexang យកឈ្នះក្រុម Buriram ដោយលទ្ធផល ១-០ នៅលើទឹកដីឡាវ ។

សម្រាប់ការប្រកួតក្នុងទឹកដីក្រុម Buriram មិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ ជាមួយនឹងការគ្រប់គ្រងបាល់បានយ៉ាងល្អ ដើម្បីសងសឹកក្រុមឡាវ ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះនេះ គឺបានកើងឡើងក្នុងតង់ទីមួយ ១គ្រាប់ និងតង់ទីពីរ ១គ្រាប់ ។ ជារួមក្រុម Buriram បានវាយបកយកឈ្នះក្រុម Lanexang ដោយលទ្ធផល ២-១ ខណៈក្រុមចំណូលថ្មីឡាវនេះ បានត្រឹមសោកស្ដាយប៉ុណ្ណោះ បន្ទាប់ពីស្គាល់បរាជ័យលើកដំបូង ហើយក៏ជាការបាត់បង់ឱកាសគ្រងជើងឯកផងដែរ ។

ជាមួយនឹងការដណ្ដើមបានតំណែងជើងឯកជាថ្មីនេះ ក្រុម Buriram United គឺទទួលបានមេដាយមាស, ពានមួយគ្រឿង អមដោយប្រាក់រង្វាន់ ៧៥,០០០ដុល្លារ, ក្រុមជើងឯករង Lanexang United ទទួលបានមេដាយប្រាក់ អមដោយប្រាក់រង្វាន់ ៥ម៉ឺនដុល្លារ ។ រីឯក្រុមលេខ៣ គឺក្រុមបឹងកេតអង្គរ ដែលធ្លាប់កាលពីចុងឆ្នាំមុន ក៏ទទួលបានប្រាក់រង្វាន់ ៣ម៉ឺនដុល្លារផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ