សម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ថ្នាក់ខ្ពស់បំផុតពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា ដោយបានមើលឃើញពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះវិស័យកីឡាដែលមានសារៈសំខាន់ក្នុងការអប់រំយុុវជន និងការរួមចំណែកកសាងសង្គមជាតិកម្ពុជានោះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានសម្រេចប្រគល់ពានរង្វាន់ ប្រធានគណៈកម្មធិការអូឡាំពិកអន្តរជាតិ ឬ IOC President’s Trophy ជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា ដោយពិធីប្រគល់ពានរង្វាន់នេះនឹងត្រូវធ្វើឡើងជាផ្លូវការនាវេលាម៉ោង ១៥.៣០ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ។

សូមបញ្ជាក់ថា ពានរង្វាន់ IOC President’s Trophy នេះគឺជាពានរង្វាន់ផ្នែកកីឡាករដ៏ខ្ពស់បំផុតមួយដែលត្រូវបានផ្តល់ជូនដល់អត្តពលិកដែលមានភាពជោគជ័យដ៏ល្អឥតខ្ចោះក្នុងអាជីពកីឡារបស់ខ្លួន ឬជូនដល់បុគ្គលណាម្នាក់ដែលមានស្នាដៃក្នុងវិស័យកីឡាឬបានជួយគាំទ្រដល់ចលនាអូឡាំពិកឆ្ពោះទៅរកការកសាងពិភពលោកមួយប្រកបដោយសន្តិភាព និងល្អប្រសើរតាមរយៈកីឡា និងឧត្តមគតិអូឡាំពិក ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ