សប្តាហ៍ទី១៦៖ជាសប្តាហ៍នៃភាពបរាជ័យ និងជាការបំបែកកំណត់ត្រាក្នុងលីកកំពូលរបស់កម្ពុជា

ក្រោយពីវិលចូលមកវិញនៃកម្មវិធីលីកកំពូលរបស់កម្ពុជា មិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៥ បានប្រមាណជាមួយសប្តាហ៍គិតមកដល់ថ្ងៃនេះ មានការប្រកួតជាច្រើនត្រូវបានដំណើរការប្រកួតរបស់ខ្លួន។ មកដល់ត្រឹមណេះ! ងាកទៅការប្រកួតនៃលីកនេះកាលពីជើងទី១ វិញ មានក្រុមពីរដែលលេចធ្លោ និងជាទីចាប់អារម្មណ៍របស់ទស្សនិកជនបំផុត នោះគឺក្រុមបឹងកេតអង្គរ និងក្រុមភ្នំពេញក្រោន ដែលឈរលើគេ ក្នុងតារាងពិន្ទុ ហើយលើសពីនេះទៅទៀតនោះគឺ ក្រុមទាំងពីរនេះមិនទាន់ស្គាល់ឡើយនៅពាក្យថា”ចាញ់” ក្នុងការប្រកួតរបស់ខ្លួន។ បន្ថែមពីលើទៀតនោះគឺដូចទៅនឹងអ្វីដែលគ្រូបង្វឹកក្រុមបឹងកេតអង្គរបានបង្ហាញឱ្យដឹងនៅមុននឹងការចាប់ផ្តើមការប្រកួតលីកកំពូលរបស់កម្ពុជា។ ដោយ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹករបស់ក្រុមបឹងកេតអង្គរ បានមានប្រសាសន៍ប្រាប់គេហទំព័រសប្បាយថា”ក្លឹប​​បឹង​កេត​អង្គរ​មាន​គោល​ការណ៍​ធំ​មួយ​គឺ​ក្លឹប​ត្រូវ​តែ​ឈ្នះ​គ្រប់​ការ​ប្រកួតទាំង​អស់​ក្នុង​ពាន​​​​លីក​បាល់ទាត់​កម្ពុជា​ឆ្នាំ​២០១៥​នេះ និង​ឈ្នះ​ពាន​​​រង្វាន់​ធំ​លំដាប់​ទី​ ១​នេះ​ឲ្យ​បាន”។ ស្របពេលដែលគ្រូបង្គោលរបស់ក្លឹបភ្នំពេញក្រោន លោក Sam មិនបានបង្ហាញនូវការប្តេជ្ញាយ៉ាងណានោះទេ ចំពោះការប្រកួតរបស់ក្រុមខ្លួន ក្នុងការប្រកួតមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៥ នេះ។ សូមស្លេះត្រឹមតែមិនប៉ុណ្ណឹងសិន!

a លោក Sam គ្រូបង្វឹកភ្នំពេញក្រោន

11071749_946004995444595_9085028466781355038_n

លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹករបស់ក្រុមបឹងកេតអង្គរ(រូបភាព៖ BKFC)

ងាកមក ការប្រកួតមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៥ នៃជើងទី២ ឯណេះវិញ ត្រូវបានចាប់ផ្តើមការប្រកួតរបស់ខ្លួនមិនបានប៉ុន្មានផង ក៏ត្រូវសម្រាកប្រមាណជា ៤សប្តាហ៍ ដើម្បីទទួលរៀបចំការប្រកួតជម្រុះ World Cup Russia 2018។ យ៉ាងណាមិញ ក្រុមដែលគេតែងតែចង់ដឹង ចង់តាមដាន និងជាខ្សែទាក់ចក្ខុ របស់ទស្សនិកជន នោះនៅតែជា ក្រុមបឹងកេតអង្គរ និងភ្នំពេញក្រោនដដែល។ អ្វីដែលមជ្ឈដ្ឋានទូទៅចាប់អារម្មណ៍នោះត្រង់ថា តើក្រុមទាំងពីរនេះ មួយណានៅតែអាចបន្តភាពខ្លាំងរបស់ខ្លួនបាន? ស្របពេលដែលអ្នកគាំទ្រក្លឹបទាំងពីរនេះមានច្រើនជាងក្លឹបដទៃទៀត។

ឈានចូលមកដល់សប្តាហ៍ទី១៦នៃការប្រកួតបានមកដល់ វាប្រៀបដូចជាស្បៃនៃភាពអន្ធការ(ងងឹត) វាយប្រហារក្រុមទាំងពីរ យ៉ាងសន្ធាប់ ដែលខុសពីអ្វីដែលអ្នកទាំងអស់គ្នា នឹកគិតស្មានមិនដល់។ ដើមសប្តាហ៍នៃភាពអន្ធការ ភ្នំពេញក្រោន ចេញពីរូងទៅសួរសុខទុក្ខទ័ព ដល់កីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) អមដោយអ្នកគាំទ្រជាច្រើនរបស់ខ្លួន អង្រួនឱ្យទឹកចិត្តកីឡាករ កាន់តែចង់បានជ័យជម្នះ ទៅលើក្រុមដែលខ្លួនបានបំបាក់ពីរដងរួចទៅហើយក្នុងទឹកដីរបស់ខ្លួន ដោយមុនលីកកំពូលមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៥ មានការប្រកួតជាលក្ខណៈមិត្តភាពរវាងក្រុមទាំងពីរផងដែរ ដោយភ្នំពេញក្រោន បានយកឈ្នះក្រសួងការពារជាតិ ដោយលទ្ធផល ៣ ទល់នឹង១ និងមួយលើកទៀតក្នុងជើងទី១ ភ្នំពេញក្រោន ឈ្នះក្រសួងការពារជាតិ ក្នុងលទ្ធផល ២-០។ ការទាំងនេះហើយអាចធ្វើឱ្យ មានការធ្វេសប្រហែសក្នុងការរៀបចំក្រុម ឬយ៉ាងណា ដោយការប្រកួតកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងសប្តាហ៍ទី១៦ កន្លងទៅ ភ្នំពេញក្រោន បានស្គាល់នូវភាពបរាជ័យ យ៉ាងធ្ងន់ធ្ងររបស់ខ្លួន ព្រមជាមួយនឹងការបាត់បង់៣ពិន្ទុ និងជាការចាប់ផ្តើមនៃពាក្យថា”ធ្លាប់ចាញ់” ក្នុងលីកកំពូលឆ្នាំ២០១៥នេះ របស់ខ្លួន ក្រោមថ្វីជើងរបស់ទ័ព លើសមរភូមិវាលស្មៅដ៏ខ្ចីស្រស់បំព្រង ក្រោមសំណឹកភ្លៀង ក្នុងលទ្ធផល ៣ទល់នឹង០។

vs Armyរូបភាព៖ PPCFC

ក្រោយពីក្រុមខ្លាំងភ្នំពេញក្រោន បានស្គាល់ចាញ់ហើយនោះ ក្រុមដែលជាទីតម្រង់នៃចក្ខុរបស់ទស្សនិកជនបន្ទាប់ទៅទៀតនោះគឺ បឹងកេតអង្គរ តែម្តង។ តើខ្លួនអាចការពារកំណត់ត្រា មិនដែលចាញ់បានបន្តទៀតឬយ៉ាងណា? ក្រោយពីឃើញភ្នំពេញក្រោន ភ្លាត់ស្នៀតហើយនោះ។ “បឹងកេតអង្គរ ត្រូវការតែឈ្នះប៉ុណ្ណោះ ប៉ុន្តែចំនួនគ្រាប់បាល់មិនសំខាន់ឡើយ..”។ នេះជាការលើកឡើងរបស់លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹករបស់ក្រុមបឹងកេតអង្គរ មុនជំនួបជាមួយក្រុម បៀលប្រាយ យូណាយធីត ក្នុងជើងទី២។ លោកបានបន្តទៀតថា” ៣ពិន្ទុទើបសំខាន់ ចំពោះចំនួនគ្រាប់បាល់មិនមែនស្ថិតក្នុងការរំពឹងទុករបស់បឹងកេតអង្គរឡើយ។ ចំណែកទម្រង់លេងរបស់បឹងកេតអង្គរ ពេលជួបបៀលប្រាយអាចនឹងមានការផ្លាស់ប្ដូរច្រើនជាងប្រកួតកន្លងទៅ ពីព្រោះបឹងកេតអង្គរ កំពុងមានកីឡាកររបួសច្រើននាក់គ្រាន់តែរបួសមិនធ្ងន់ប៉ុណ្ណោះ ដូចនេះលោកចាំបាច់ត្រូវតែប្ដូរកីឡាករលេងឲ្យបានគ្រប់ចំនួនដើម្បីរក្សាកម្លាំងពួកគេសម្រាប់លេងកម្មវិធីប្រកួតក្រោយៗទៀត”។ ដែលទាំងនេះគឺជា ប្រុងប្រៀបរបស់ខ្លួន ដើម្បីរក្សាតំណែង និងកំណត់ត្រារបស់ខ្លួន បូករួមជាមួយការប្តេជ្ញានៅមុនការប្រកួតរបស់គាត់ផងដែរ។ ការទន្ទឹងរង់ចាំបានមកដល់ គឺកាលពីម្សិលមិញ បឹងកេតអង្គរ បើកទ្វារចាំទទួល បៀលប្រាយ យូណាយធីត នៅកីឡដ្ឋានស្តាតចាស់ អមដោយអ្នកគាំទ្ររបស់ខ្លួនជាច្រើននាក់ លាយឡំជាមួយភ្លៀងរិចៗផងដែរ។ ការប្រកួតចាប់ផ្តើម ការវាយលុកក្នុងគោលបំណងចង់បានតែ ៣ពិន្ទុ ធ្វើឱ្យកាន់តែបាត់បង់បន្តិចម្តងៗ​ ពោល បៀលប្រាយ យូណាយធីត បានផ្តាច់នូវក្តីសង្ឈឹមរបស់ខ្លួន ក្រោយពីសម្លេងកញ្ចែរបស់អាជ្ញាកណ្តាលបានបន្លឺឡើង ប្រៀបដូចការឆក់យក៣ពិន្ទុ ពីខ្លួនជាមួយកំណត់ត្រា ព្រមជាមួយភាពជូរចត់ ក្នុងទឹកដីរបស់ខ្លួន។ បៀលប្រាយ បានយកឈ្នះ បឹងកេតអង្គរ ក្នុងលទ្ធផល ៣ទល់នឹង២ ដែលជាលទ្ធផល ដែលមិននឹកស្មានដល់។  

12003906_1040108569367570_852174612807405276_n

ដោយឡែកក្រុមវេស្ទើន ឯណោះវិញ ក៏មានមេរៀនដែលមិនអាចភ្លេចបាននោះដែរ នោះគឺ បានចាញ់ក្រោមថ្វីជើងរបស់ក្រុមណាហ្គាវើល ក្នុងលទ្ធផលទក់សាច់ ៨ទល់នឹង២ ក្រោយពីខ្លួនបាននាំមុខណាហ្គា វើល ២ទល់នឹង០ មុនតាំងពីតង់ទី១។ ហើយមិនអាចរកបានគ្រាប់បាល់បន្ថែមបាន រហូតធ្វើឱ្យណាហ្គាវើល លត់វិញអស់ ៨គ្រាប់។ នេះជាមេរៀន និងជាការចាញ់ដ៏ធ្ងន់ធ្ងររបស់ខ្លួន៕

អត្ថបទ៖ បារាំង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ