កីឡាករ James Rodriguez ប្រកាសនៅរួមរស់ជាមួយក្លឹប Real Madrid ជាបន្តទៀត

អេស្ប៉ាញ៖ កីឡាករ James Rodríguez បានប្រកាសជាផ្លូវការឱ្យដឹងថា រូបគេនឹងនៅតែបន្តរួមរស់ជាមួយក្លឹប Real Madrid ដូចដើម ដោយពុំមានការផ្លាស់ប្តូរទៅលេងនៅក្លឹបដទៃទៀតនោះទេ ។ ការលើកឡើងនេះបានបញ្ចប់ជាស្ថាពរនូវពាក្យចចាមអារ៉ាមនានាក្នុងពេលកន្លងមកដែលបានផ្សព្វផ្សាយថាខ្សែបម្រើប្រយុទ្ធរូបនេះ​អាចនឹងប្តូរទៅលេងនៅក្លឹប Manchester United របស់អង់គ្លេស ឬអាចនៅក្លឹប Paris Saint Germain របស់បារាំងវិញ ។

ក្រោយបញ្ចប់ការប្រកួតដោយជ័យជម្នះ ៣-០ លើក្លឹប Sevilla កាលពីថ្ងៃទី៤ ខែមករា ភ្លាម កីឡាករកូឡុំប៊ីវ័យ ២៥ ឆ្នាំរូបនេះបានថ្លែងថា ឆ្នាំថ្មីនេះបានផ្តល់ឱ្យរូបគេនូវជំហរមួយជាក់លាក់នោះគឺគេនឹងនៅតែលេងឱ្យក្លឹប Real Madrid ជាបន្តទៀតហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយក្រុមសម្រាប់ការប្រកួតនាពេលខាងមុខ ៕

អត្ថបទ៖មករា

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ