កីឡាករវ័យក្មេងដ៏លេចធ្លោរទាំង ៧ រូបរបស់ក្លឹប Arsenal

អង់គ្លេស៖ ខណៈដែលឆ្នាំ២០១៧ បានចូលមកដល់ហើយនោះ បណ្តាក្លឹបបាល់ទាត់ធំៗនៅក្នុងប្រទេសអង់គ្លេសក៏កំពុងតែញាប់ដៃញាប់ជើងក្នុងការរៀបចំកីឡាករដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗនានា ក្នុងចំណោមនោះក្លឹបបាល់ទាត់ Arsenal ត្រូវបានគេមើលឃើញថាអាចនឹងប្រើប្រាស់ធនធានយុវជនច្រើននារដូវកាលនេះ ហើយកីឡាករវ័យក្មេង ៧ រូបដែលត្រូវបានចាត់ទុកថាមានសមត្ថភាពល្អដូចជា៖

១.​ កីឡាករ EDDIE NKETIAH: ក្នុងវ័យត្រឹម១៧ ឆ្នាំរូបគេរកបានគ្រាប់បាល់ ៥ គ្រាប់ក្នុងការប្រកួត ៩ លើក ជាពិសេសគេក៏ត្រូវបានកោះហៅឱ្យចូលហ្វឹកហាត់ជាមួយក្រុមឈុតធំផងដែរនាពេលនេះ ។ ​

២. កីឡាករ REISS NELSON: កីឡាករវ័យ ១៧ ឆ្នាំរូបនេះ ក៏ជាសមាជិកក្រុមយុវជនជម្រើសជាតិអង់គ្លេសផងដែរ ។ Nelson ជាកីឡាករដែលមានទេពកោសល្យ និងបានចូលហ្វឹកហាត់បាល់ទាត់តាំងពីអាយុ ៦ ឆ្នាំមកម្ល៉េះ ។

៣. កីឡាករ BEN SHEAF: ខ្សែបម្រើរូបនេះត្រូវបានផ្ទេរមកពីក្លឹប Westham កាលពិីឆ្នាំ២០១៤ និងកំពុងតែចូលរួមហ្វឹកហាត់តេស្តសមត្ថភាពជាមួយក្រុមឈុតធំទៀតផង ។

៤. កីឡាករ AINSLEY MAITLAND-NILES: កីឡាកររូបនេះទទួលបានប្រជាប្រិយជាខ្លាំងបន្ទាប់ពីបានបង្ហាញខ្លួនក្នុងការប្រកួត UEFA កាលពីឆ្នាំ២០១៤ ត្រឹមអាយុតែ ១៧ ឆ្នាំ និង១០២ ថ្ងៃតែប៉ុណ្ណោះ និងបានក្លាយជាកីឡាករដែលមានវ័យក្មេងជាងគេដែលបានចូលលេងក្នុងព្រឹត្តិការណ៍នេះ ។

៥. ​កីឡាករ DONYELL MALEN: ក្នុងនាមជាសមាជិកក្រុម U-23 ខ្សែប្រយុទ្ធរូបនេះរកបាន ៤ គ្រាប់ ក្នុងការប្រកួតទាំង ១២ លើកនិងត្រូវបានចាត់ទុកថា ជាកីឡាករហូឡង់វ័យក្មេងដែលមានសមត្ថភាពល្អជាងគេ   ។

៦. កីឡាករ STEPHY MAVIDIDI: ជាមួយនឹងគ្រាប់បាល់ ១៧ គ្រាប់ក្នុងការប្រកួតទំាង ៣១ លើកកន្លងមក ខ្សែប្រយុទ្ធរូបនេះបានទទួលការកោតសរសើរជាខ្លាំងពីអ្នកគាំទ្រ ជាពិសេសរូបគេក៏ធ្លាប់បានជាប់ក្នុងក្រុមឈុតធំជាច្រើនលើកផងដែរ ។

 

៧. កីឡាករ CHRIS WILLOCK: គិតត្រឹមវ័យ ១៨ ឆ្នាំនេះ Willock បានបង្ហាញខ្លួនក្នុងក្រុមឈុតធំបាន ២ រដូវកាលរួចមកហើយ នឹងរំពឹងថាអាចនឹងបានចូលលេងសារជាថ្មីនៅក្នុងឆ្នាំ២០១៧ នេះ ព្រោះរូបគេមានសមត្ថភាព ក៏ដូចជាទម្រង់លេងល្អមិនចាញ់មិត្តរួមក្រុមរបស់ខ្លួនឡើយ ៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ