TMCC-2016៖ បឹងកេត ធ្លាក់ក្រោយចាញ់ Lanexang ដោយលទ្ធផល ៣-០ មុននេះបន្តិច

ភ្នំពេញ៖ ក្រុមបាល់ទាត់បឹងកេតអង្គររបស់កម្ពុជា មិនអាចបន្តដំណើរទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ TOYOTA Mekong club championship 2016(TMCC) ដូចឆ្នាំមុនឡើយ ក្រោយប្រកួតចាញ់ក្រុមភ្ញៀវ Lanexang United របស់ឡាវ ដោយលទ្ធផល ៣-០ ក្នូងជំនួបវគ្គពាក់ណ្តាលផ្តាច់ព្រ័ត្រលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដែលទើបបញ្ចប់មុននេះបន្តិច ។

ការប្រកួតនេះ ក្រុមម្ចាស់ផ្ទះបឹងកេតធ្វើបានមិនសូវល្អឡើយនៅតង់ទី១ ដោយរបូតអស់ ២គ្រាប់ទៀយផង បន្ទាប់ពីកីឡាករក្រុម Lanexang United ២រូបបានបំប៉ោងសំណាញ់ទីនៅចុងម៉ោង គឺកីឡាករ Soukaphone និងកីឡាករ Phouthaxay ។

ចូលតង់ទី២ បឹងកេតបានព្យាយាមវាយបកវិញ តែគ្មានសំណាងអាចទម្លាយសំណាញ់ក្រុមជើងឯកលីគកំពូលឡាវនេះបានឡើយ ។ ផ្ទុយទៅត្រូវកីឡាករ Keoviengpheth រកបាន ១គ្រាប់បន្ថែមទៀតឲ្យក្រុម Lanexang United ដើម្បីយកឈ្នះក្រុមម្ចាស់បឹងកេត ៣-០ តែម្តង ។

ដោយហេតុនេះក្រុម Lanexang United ត្រូវបន្តដំណើរទៅវគ្គផ្តាច់ព្រ័ត្រ ដោយត្រូវជួបក្រុមការពារតំណែងជើងឯកថៃ Buriram United ដែលនឹងធ្វើឡើង ២ជើង(ក្នុងដី និងក្រៅដី) នៅថ្ងៃទី០៤ និងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីប្រជែងតំណែងជើងឯក អមដោយប្រាក់រង្វាន់ ៧៥,០០០ដុល្លារផងដែរ ៕

មតិយោបល់

Sponsor

អត្ថបទថ្មីៗ