ក្រុមយុវជនភ្នំពេញក្រោន បានស្មើគ្នាជាលើកទី៣ របស់ខ្លួន​ជមួយ Frenz United

ក្រុមយុវជនភ្នំពេញក្រោន បានស្មើគ្នាជាលើកទី៣ របស់ខ្លួន និងជាលើកទី២ នៃការប្រកួតក្រៅទឹកដី បន្ទាប់ពីបានតាមពីក្រោយពីរដងក្នុងជំនូបជាមួយក្រុមយុវជន Frenz នៅកីឡដ្ឋាន Melaka ប្រទេសម៉ាឡេស៊ី។ ក្រុមម្ចាស់ផ្ទះធ្វើការនាំមុខនៅនាទីទី១៨ ដោយកីឡាករ Akhmar Haiqal មុននឹងចប់តង់ទី១ ក្រុមយុវជនភ្នំពេញក្រោននៅសល់តែ ១០ នាក់នៅពេលដែលកីឡាករ Jason Thomas ទទួលបានកាតក្រហមដោយទាត់គូប្រកួតរបស់ខ្លួន។ នៅនាទីទី៥៧ កីឡាករ អ៊ុក សុវណ្ណ បានបញ្ជូនបាល់ទៅឲ្យកីឡាករ គីម ឆាយ៉ា ដោយទែតរំលងអ្នកចាំទីរកបានគ្រាប់បាល់តាមស្មើឲ្យក្លឹប។ មួយនាទីក្រោយមកក្រុម Frenz ធ្វើកានាំមុខសារជាថ្មីដោយកីឡាករ Fayyadh Razak ប៉ុន្តែក្រុមយុវជនភ្នំពេញក្រោនមិនព្រមចុះចាញ់ហើយរកបានគ្រាប់បាល់តាមស្មើវិញនៅនាទីទី ៦៥ នៅពេលកីឡាករផ្លាស់ប្តូរចូល Umaru Samura រកបានគ្រាប់ទី ២ របស់ខ្លួនក្នុងការប្រកួតពីរជាប់គ្នា។ ក្រុមយុវជនភ្នំពេញក្រោនរកបានពិន្ទុទី៣ របស់ខ្លួនក្នុងការប្រកួត ACT និងត្រូវធ្វើការប្រកួតសម្រេចលើការប្រកួតពីរចុងក្រោយក្នុងផ្ទះគឺជាមួយក្រុម Kashima និង PVF នៅខែតុលាខាងមុខនេះ។

e U-18 ភ្នំពេញក្រោន

d U-18 Frenz

fរូបភាពការប្រកួតក្នុងទឹកដីរបស់ភ្នំពេញក្រោន

ជាមួយនឹងលទ្ធផលស្មើគ្នាជាលើកទី២ នៅក្រៅទឹកដី ហើយការប្រកួតបញ្ចប់ទៅដោយលទ្ធផល ២-២ ប្រធានផ្នែកបច្ចេកទេសរបស់ក្រុមយុវជនភ្នំពេញក្រោនលោក Tom Legg បានបង្ហាញនៅការសរសើរ និងពេញចិត្តជាខ្លាំងជាមួយនឹងការលេងរបស់កីឡាករទាំងអស់ក្នុងការប្រកួតជាមួយ Frenz United B។ “នេះជាការប្រកួតមួយដែលអាចនិយាយបានថាបុគ្គលិកទាំងអស់សុទ្ធតែមានមោទកភាពចំពោះគុណភាពនៃការលេងរបស់កីឡាករទាំងអស់នៅយប់នេះ។ យើងទទួលស្គាល់ថាការលេងក្នុងតង់ទី១ របស់យើងគឺនៅក្រោមស្តង់ដារ ដែលយើងបានរៀបចំ ហើយការបណ្តេញកីឡាករ Jason Thomas ចេញធ្វើឲ្យការប្រកួតផ្លាស់ប្តូរ។ យើងផ្លាស់ប្តូរតិចនិចនៃការលេងបន្តិចក្រោយចប់តង់ទី ១ ហើយយើងនៅតែមានជំនឿចិត្តជាមួយសមត្ថភាពរបស់កីឡាករទាំងអស់ថាយើងនៅតែអាចទទួលបានលទ្ធផលវិជ្ជមានសម្រាប់ការប្រកួតនេះទោះបីជាយើងត្រូវប្រឈមមុខការប្រកួតប្រជែងខ្លាំងក៏ដោយ។ អ្វីដែលអស្ចារ្យនោះគឺការលេងដោយអស់ពីចិត្តរបស់កីឡាករ ទាំងអស់ដែលតាមស្មើរហូតដល់ទៅពីរដង ទោះបីជាយើងនៅសល់តែ ១០ នាក់ តែយើងនៅតែបន្តសម្រុករហូតដល់ចុងម៉ោង។ ខ្ញុំសូមសរសើរចំពោះប្រធានក្រុមរបស់យើងគឺកីឡាករ អ៊ិន សូដេវីន ដែលបានបង្ហាញភាពជាអ្នកដឹកនាំក្រុមយ៉ាងល្អនៅតំបន់កណ្តាលដែលជួយឲ្យក្រុមទទួលបានស្មើជាមួយក្រុមយុវជន Frenz នៅប្រទេសម៉ាឡេស៊ី។ លទ្ធផលនេះបានធ្វើឲ្យយើងនៅលេខ ៣ ក្នុងពូលដែលនៅពីក្រោយក្រុម Frenz ៣ ពិន្ទុ ដែលនឹងត្រូវជួបគូប្រកួតនៅក្រៅទឹកដីនៅ ប្រទេស វៀតណាម និងជប៉ុន។ ទាំងកីឡាករ និងក្រុមការងារទាំងអស់នៅតែមានជំនឿចិត្តថាយើងអាចនឹងប្រកួតប្រជែងក្នុងការដណ្តើមយកកៅអីទៅលេងវគ្គជម្រុះ។”

11960170_1093490380678485_4485281921302899400_n លោក Tom Legg ពាក់អាវខ្មៅ

ការប្រកួតបន្ទាប់របស់ក្រុមយុវជនភ្នំពេញក្រោនក្នុងកម្មវិធី ACT គឺនៅកីឡដ្ឋាន RSN ជាមួយក្រុម Kashima Antler (ជប៉ុន) នៅថ្ងៃពុធ ទី១៤ ខែតុលា និងក្រុម PVF (វៀតណាម) នៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០១៥។

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ