ក្លឹបចិនមួយហ៊ានឲ្យក្លឹប Real Madrid ៣០០​លានអឺរ៉ូ​ ដើម្បីទិញកីឡាករ Cristiano Ronaldo

ចិន៖ លោក Jorge Mendes អ្នកចាត់ការក្លឹប Real Madrid បានឱ្យដឹងថា ក្លឹបចិនមួយបានដាក់សំណើរទិញខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ក្នុងតម្លៃ ៣០០ លានអឺរ៉ូ ប៉ុន្តែកីឡាករវ័យ ៣១ ឆ្នាំរូបនេះមិនចាប់អារម្មណ៍ចំពោះសំណើរនេះទេ បើទោះបីជារូបគេនឹងទទួលបានប្រាក់ពលកម្មរហូតដល់ ៨៥ លានផោនក្នុងមួយឆ្នាំក៏ដោយ។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ បាននិយាយថាខ្លួនអាចលេងបាន ១០ ឆ្នាំទៀតបន្ទាប់ពីបានចុះកុងត្រាថ្មីជាមួយក្លឹប Real Madrid ពោលគឺរហូតដល់ខែមិថុនា ២០២១ ឯណោះ ។

ព័ត៌មាននោះបានលេចលឺឡើងបន្ទាប់ពីកីឡាករ Carlos Tevez បានក្លាយជាកីឡាករដែលទទួលបានថ្លៃពលកម្មថ្លៃជាងគេក្រោយចូលរួមជាមួយក្លឹប Shanghai Shenua របស់លីគកំពូលចិនរួចមក ។ ក្លឹប Shanghai ដែលដឹកនាំដោយអតីតអ្នកចាត់ការទូទៅក្លឹប Brighton លោក Gus Poyet បានយល់ព្រមសំណើរតម្លៃខ្លួន ៤០ លានផោនសម្រាប់នាំយកកីឡាករ Tevez មកចូលរួមជាមួយក្លឹប។

បើតាមការលើកឡើងរបស់លោក Mendes កីឡាករ Ronaldo អាចនឹងទទួលតម្លៃពលកម្មប្រមាណជា ១.៦ លានផោនក្នុងមួយសប្តាហ៍ដែលតម្លៃស្ទើរតែស្មើ ៣ ដង ទៅតម្លៃផ្ទេរ ៨៩ លានផោន មកក្លឹបបិសាចក្រហម Manchester United ពីក្លឹប Juventus របស់ខ្សែបម្រើកីឡាករ Paul Pogba ។ ប៉ុន្តែលោកបានបញ្ជាក់ថា៖ “ប្រាក់មិនមែនជាអ្វីដែលសំខាន់បំផុតនោះទេ ក្លឹបនៅអេស្ប៉ាញគឺជាជីវិតរបស់កីឡាកររូបនេះ។” លោកបានបន្ថែមថា៖ “ទីផ្សារប្រទេសចិន គឺជាទីផ្សាថ្មីពួកគេអាចទិញកីឡាករជាច្រើន ប៉ុន្តែនេះគឺមិនអាចកើតឡើងចំពោះកីឡាករ Ronaldo នោះទេ។ កីឡាករ Cristiano Ronaldo គឺជាកីឡាករដែលល្អជាងគេនៅលើពិភពលោក។ ដូចនេះវាជារឿងធម្មតាដែលមានក្លឹបផ្សេងៗដាក់សំណើរ”  ៕

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ