តើកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជារូបណាដែលអ្នកគិតថាជាកីឡាករល្អជាងគេប្រចាំឆ្នាំ ២០១៦ ?

ឆ្នាំថ្មី២០១៧ នឹងឈានចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះហើយ ជាមួយគ្នានេះដែរ វិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជាក៏កំពុងតែត្រៀមខ្លួនដើម្បីចូលរួមក្នុងការប្រកួតប្រជែងជាច្រើននាឆ្នាំក្រោយនេះ ។ យ៉ាងណាក៏ដោយពេញមួយឆ្នាំ២០១៦ ដែលជិតនឹងបញ្ចប់នេះ យើងសង្កេតឃើញថា កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាហាក់មានភាពមមាញឹកច្រើនទាំងការប្រកួតមិត្តភាពអន្តរជាតិក្នុងស្រុក និងក្រៅប្រទេស ព្រមទាំងការចូលរួមក្នុងព្រឹត្តិការណ៍ធំៗដូចជា AFF Suzuki Cup ជាដើម ។ ទន្ទឹមនឹងនេះ ការគាំទ្ររបស់មហាជនខ្មែរក៏មានភាពផុសផុលគួរឱ្យកត់សម្គាល់ ដូច្នេះផ្អែកលើសមិទ្ធផលកន្លងមក តើលោកអ្នកគិតថាកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជារូបណាដែលជាកីឡាករល្អជាងគេប្រចាំឆ្នាំ២០០៦ នេះ?

តោះ ចូលរួមបោះឆ្នោតទាំងអស់គ្នា!

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ