Ana Ivanovic: អតីតជើងឯក French Open ចូលនិវត្តន៍ក្នុងវ័យ ២៩ ឆ្នាំ

អតីងជើងឯកលេខ ១ ពិភពលោក និងជាជើងឯក 2008 French Open champion កីឡាការីនី Ana Ivanovic បានប្រកាសចូលនិវត្តន៍ក្នុងវ័យ ២៩ ឆ្នាំពីការលេងកីឡាតេន្នីស។

កីឡាការីនីសញ្ជាតិ ស៊េបី ទទួលរងរបួសតាំងពីខែសីហា ហើយបានធ្លាក់មកដល់លេខ ៦៣ ពិភពលោក ដោយឈ្នះ ១៥ ប្រកួតនៅឆ្នាំ ២០១៦ ព្រមទាំងកាលពីពេលថ្មីៗនៅខែមិថុនា។

កីឡាការីនីឆ្នើមរូបនេះបានប្រាប់ថា៖ “ខ្ញុំអាចលេងបានលុះត្រាតែខ្ញុំធ្វើបាននៅកម្រិតមួយដែលខ្ញុំចង់បាន។ ឥលូវខ្ញុំធ្វើមិនបានទៀតនោះទេដូចនេះជាពេលមួយដែលត្រូវបន្តទៅមុខ។”

កីឡាការីនី Ivanovic បានចំណាយពេល 12 សប្តាហ៍កាន់ដំណែងលេខ ១ ពិភពលោកកាលពីឆ្នាំ ២០០៨ និងឈ្នះជើងឯកទោល ១៥ ផងដែរក្នុងអាជីព។

កីឡាការីនីរូបនេះបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅឆ្នាំ ២០១៥ ហើយជាជើងឯករងនៅ Roland Garros និងWimbledon ឆ្នាំ ២០០៧ និងជើងឯករង Australian Open ២០០៨ ផងដែរ។

គួរបញ្ជាក់ផងដែរថា កីឡាការីនី Ivanovic បានរៀបការជាមួយនឹងខ្សែបម្រើក្លឹបបិសាចក្រហម Manchester United កីឡាករ Bastian Schweinsteiger នៅដើមឆ្នាំនេះ ហើយបាននិយាយថាខ្លួននឹងចាប់ផ្តើមមើលពីឱកាសក្នុងការធ្វើជំនួញផ្នែក គ្រឿងសម្អាង និងសំលៀកបំពាក់។ ក្រៅពីនេះការចូលនិវត្តន៍នេះជួយឲ្យអ្នកនាងមានពេលសម្រាប់ការងារ Unicef​ ដែលកីឡាការីនីរូបនេះមានដំណែងជាអគ្គរាជទូតជាតិសម្រាប់ប្រទេសស៊េបី៕

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ