សម្ដេចហ៊ុន សែន ចង់ឃើញ​យុវជនកម្ពុជា​​ប្រឹងប្រែងឱ្យល្បីដូច​ខ្សែប្រយុទ្ធ​ជប៉ុន Keisuke Honda

ភ្នំពេញ៖ ទន្ទឹមនឹងការមកដល់ជាលើកទី២ របស់ ​ខ្សែប្រយុទ្ធ​ជប៉ុន Keisuke Honda នៅទឹកដីកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យកីឡាករបាល់ទាត់ដ៏ល្បីរូបនេះចូលជួបសម្ដែងការគួរសម ខណៈដែលសម្ដេចបានសើ្នរឱ្យរូបគេជួយបំណ្ដុះបណ្ដាលយុវជនកម្ពុជាផងដែរ ។ កាលពីថ្ងៃទី២៦ ខែធ្នូម្សិលមិញនេះ សម្ដេចតេជោបានស្នើរឱ្យលោកហុងដាចូលរួមផ្សព្វផ្សាយទាក់ទាញយុវជនកម្ពុជាឱ្យចូលរួមក្នុងវិស័យកីឡាឱ្យបានកាន់តែច្រើនឡើង និងចូលរួមទប់ស្កាត់គ្រឿងញៀន ក៏ដូចជាគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា ។

ព្រមគ្នានេះដែរ សម្ដេចបានមានប្រសាសន៍ថា សម្តេចចង់ឱ្យ​យុវជន​ទទួលយក​នូវ​បទពិសោធន៍​ពី Keisuke Honda ព្រោះវាអាចជួយឱ្យ​ធ្វើឱ្យយុវជនទាំងនោះមានការលើកទឹកចិត្តលើខ្លួន​ឯងដើម្បី​ប្រែក្លាយ​សុ​បិ​ន្ត​របស់​ពួកគេឲ្យ​ក្លាយទៅជា​ការពិត​ដូច​ដែលកីឡាកររូបនេះដែរ ​។ ជាការឆ្លើយតប ខ្សែប្រយុទ្ធ​ជប៉ុន Keisuke Honda បាននិយាយថា នេះគឺជាមោទកភាពរបស់លោកដែលសម្តេចតេជោបានផ្តល់ជូនលោក ហើយលោកនឹងព្យាយាមនិយាយភាសាខ្មែរដើម្បីចូលរួមក្នុងការផ្សព្វផ្សាយដ៏មានសារៈសំខាន់ទាំងនេះ ៕

អត្ថបទ៖ រត្ន័

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ