ប្រធានក្រុមឆាយនីសតៃបុិ Chen Po-Liang អាចនឹងប្តូរមកលេងនៅលីគថៃវិញ

ថៃ៖ កីឡាករ Chen Po-Liang ដែលជាប្រធានក្រុមឆាយនីសតៃបុិបានសម្រេចចាកចេញពីក្លឹប Hangzhou Greentown ដែលជាសមាជិកនៃលីគកំពូលប្រទេសចិន (Chinese Super League) ដើម្បីមកចូលរួមជាមួយក្លឹបណាមួយនៅក្នុងប្រទេសថៃវិញ ។ យ៉ាងណាក៏ដោយបើតាមគេហទំព័រ footballchannel.asia ខ្សែបម្រើរូបនេះមិនទាន់ធ្វើដំណើរមកដល់ប្រទេសថៃនៅឡើយទេ ខណៈដែលរូបគេក៏នឹងត្រូវចាប់ផ្តើមធ្វើតេស្តជាមួយបណ្តាក្លឹបមួយចំនួនសិនមុននឹងសម្រេចចិត្តថាអាចរួមរស់ជាមួយក្លឹបណាមួយបាន ។

សូមបញ្ជាក់ថា ក្នុងការបង្ហាញខ្លួនចំនួន ៤៥ លើកជាមួយក្រុមឆាយនីសតៃបុិរូបគេរកបានគ្រាប់បាល់ចំនួន ១៦ គ្រាប់ និងត្រូវបានតែងតាំងជាប្រធានក្រុមជម្រើសជាតិដែនកោះនេះកាលពីឆ្នាំ២០០៩ ហើយត្រូវបានចាត់ទុកថាជាប្រធានក្រុមដែលមានវ័យក្មេងជាងគេនៅក្នុងប្រវត្តិសាស្ត្រនៃវិស័យបាល់ទាត់របស់កោះតៃវ៉ាន់ ។  កីឡាករ Chen Po-Liang ត្រូវបានមហាជនខ្មែរស្គាល់យ៉ាងច្រើនបន្ទាប់ពីបានប៉ះទង្គិចជាមួយកីឡាករ ឈិន  ឈឿន ក្នុងការប្រកួតជម្រុះពាន Asian Cup នៅលើទឹកដីតៃវ៉ាន់កាលពីអំឡុងខែមិថុនាកន្លងទៅនេះ ៕ 

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ