ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN ដើម្បីទទួលក្រុម UiTM FC របស់ម៉ាឡេសុីនាវេលាម៉ោង ៣.៣០នាទីល្ងាចនេះ

ភ្នំពេញ៖ ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនដើម្បីទទួលក្រុមភ្ញៀវ University Technology Mara (UiTM FC)  របស់ម៉ាឡេសុីក្នុងការប្រកួតមិត្តភាពនាវេលាម៉ោង ៣.៣០នាទីល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នេះ ។ នេះក៏ជាផ្នែកមួយនៃការប្រកួតកម្តៅសាច់ដុំសម្រាប់ក្រុមភ្នំពេញក្រោនដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ AFC Cup 2017 ក៏ដូចជាសម្រាប់ការប្រកួតលីគកំពូល និងពានសម្តេចតេជោនាឆ្នាំក្រោយផងដែរ ។

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ University Technology Mara (UiTM FC) គឺជាសមាជិកលីគលំដាប់ទី២ ម៉ាឡេស៊ី (Malaysian Premier League team) បានណាត់ក្រុមជើងខ្លាំងនៃលីគកំពូលកម្ពុជា ៥ក្រុមធ្វើការប្រកួតមិត្តភាពរួមមានក្រុម ខេមបូឌានថាយហ្គឺរ, ភ្នំពេញក្រោន ,វេស្ទើនភ្នំពេញ, ក្រសួងការពារជាតិ និងក្រុមណាហ្គាវើល ៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ