តើឡាវ ឬមីយ៉ាន់ម៉ា ដែលត្រូវឡើងមកជួបបឹងកេត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Toyata Mekong​ Club?

ភ្នំពេញ៖ ការប្រកួតជម្រុះបឋមពានរង្វាន់ Toyota Mekong Club Championship 2016 (TMCC) នឹងត្រូវបញ្ចប់នាល្ងាចនេះហើយ ដោយក្រុមជើងឯកលីគកំពូលឡាវ Lanexang United ត្រូវជួបម្ចាស់ផ្ទះ គឺក្រុមជើងឯកលីគកំពូលមីយ៉ាន់ម៉ា Yadanarbon ដើម្បីដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយមានក្រុមបឹងកេតអង្គរបស់កម្ពុជាកំពុងរង់ចាំ ។


ចាំមើលតើក្រុម Lanexang United ឬ Yadanarbon ត្រូវខ្ទាតចេញពីការប្រកួតវគ្គបន្ដ? ការប្រកួតនេះក្រុម Lanexang United ហាក់មានសង្ឃឹមច្រើន បើទោះបីត្រូវប្រកួតក្រៅទឹកដីក៏ដោយ ព្រោះក្រុមមកពីលីគកំពូលឡាវនេះត្រូវការត្រឹមស្មើប៉ុណ្ណោះ បន្ទាប់ពីរកបាន ៣ពិន្ទុថ្ងៃបើកឆាកតាមរយៈការយកឈ្នះក្រុម SHB Da Nang មកពីលីគកំពូលវៀតណាម ដោយលទ្ធផល ២-១ ។ រីឯក្រុម Yadanarbon គឺទាមទាឈ្នះដាច់ខាត ទើបអាចដណ្ដើមយកកៅអីវគ្គបន្ដបាន គ្រាដែលបច្ចុប្បន្នក្រុមម្ចាស់ផ្ទះនេះ ប្រកួតដំបូងស្មើក្រុម SHB Da Nang ដោយលទ្ធផល ២-២ ។

គួរបញ្ជាក់ថា ក្រោយចប់ការប្រកួតក្រុមណាសន្សំពិន្ទុបានច្រើនជាងគេ នឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមបឹងកេតអង្គរ ដែលកំពុងរងចាំ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះ ។ បន្ទាប់មកក្រុមឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទើបបន្ដឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមការពារតំណែងជើងឯក Buriram United របស់ថៃ នៅថ្ងៃទី០៤ និងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ