ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champions League បានចាប់ផ្តើមហើយ

ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champions League បានចាប់ផ្តើមហើយកាលពីយប់មិញជាមួយការប្រកួតក្នុងពូល A,B,C និង D។ ក្នុងពូល A ក្លឹបជើងឯកលីកកំពូលបារាំង PSG បានយកឈ្នះលើក្លឹប Malmo ក្នុងលទ្ធផល ២-០ ចំណែកឯក្លឹប Real Madrid វិញបានយកឈ្នះលើក្លឹប Shakhtar Donetsk ក្នុងលទ្ធផល ៤-០ ជាមួយការធ្វើបាន Hat-Trick របស់កីឡាករ Cristiano Ronaldo។ ចំណែកឯពូល B វិញទោះបីជាក្លឹបបិសាចក្រហម Manchester United ធ្វើការនាំមុខដោយកីឡាករ Memphis Depay ក៏ដោយនៅតែមិនអាចគ្រប់គ្រាន់សម្រាប់យកឈ្នះម្ចាស់ផ្ទះ PSV Eindhoven ដោយម្ចាស់ផ្ទះឈ្នះក្នុងលទ្ធផល ២-១។ ចំណែកឯមួយគូរទៀតក្លឹប Wolfsburg យកឈ្នះក្លឹប CSKA Moscow ១-០។ ចំណែកឯពូល C វិញក្លឹប Atletico Madrid យកឈ្នះម្ចាស់ផ្ទះ Galatasaray និងក្លឹប Benfica យកឈ្នះក្លឹប Astana ២-០។ រីឯពូល D ក្លឹប Juventus យក ៣ ពិន្ទុត្រលប់ទៅផ្ទហវិញដោយឈ្នះម្ចាស់ផ្ទះ Manchester City ២-១ និងក្លឹប Sevilla យកឈ្នះក្លឹប Borussia Monchengladbach ៣-០។

Champion League 2015 result A-D

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ