កីឡាករ Oscar ក្លាយជាកីឡាករដែលទទួលបានថ្លៃពលកម្មថ្លៃជាងគេ

ក្លឹបតោខៀវ Chelsea បានបញ្ជាក់ថាខ្សែបម្រើកណ្តាលកីឡាករ Oscar បានផ្ទេរទៅក្លឹប Shanghai SIPG នៅប្រទេស ចិន ក្នុងតម្លៃខ្លួន £60 លាននៅខែមករានេះ។

កីឡាករសញ្ជាតិ ប្រ៊េស៊ីល វ័យ ២៥ ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹប Chelsea នៅឆ្នាំ ២០១២ ក្នុងតម្លៃ £25 លាន ដោយចាប់តាំងពីពេលនោះមកកីឡាកររូបនេះបង្ហាញខ្លួនឲ្យក្លឹបបាន ២០៣ ប្រកួត និងរកបាន ៣៨ គ្រាប់។

ខណៈដែលកីឡាករជាច្រើនចាប់ផ្តើមផ្ទេរទៅក្លឹបនៅប្រទេស ចិន បើតាមការបញ្ជាក់របស់ក្លឹបបានឲ្យដឹងថាកីឡាករ Oscar  នឹងទទួលបានថ្លៃពលកម្ម⁣⁣⁣ £400,000 ក្នុងមួយសប្តាហ៍នៅ Chinese Super League Club ដែលនេះជាតម្លៃដែលថ្លៃជាងគេនៅលើពិភពលោក។

គួរពញ្ជាក់ផងដែរថា ក្នុងរយៈពេល ៤ ឆ្នាំកន្លះនៅកីឡដ្ឋាន Stamford Bridge កីឡាកររូបនេះបានឈ្នះពាន Premier League, Europa League, និង League Cup៕

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖  BBC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ