FFC បកស្រាយការពិតជូនសាធារណជនអំពីមូលហេតុនៃការដាក់ពិន័យរបស់សហព័ន្ធបាល់ទាត់អាសុី

ភ្នំពេញ៖ បន្ទាប់ពីបណ្តាញសារព័ត៌មានានាបានធ្វើការចុះផ្សាយព្រោងព្រាតអំពីការដាក់ពិន័យរបស់សហព័ន្ធបាល់ទាត់អាសុី (AFC) មកលើប្រធានរដ្ឋបាល ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជារួចមក នៅពេលនេះសាមីស្ថាប័នដែលទទួលរងទណ្ឌកម្មនេះបានចេញសេចក្តីប្រកាសព័ត៌មានមួយដើម្បីជម្រាបជូនសាធារណជនឱ្យបានជ្រាបច្បាស់អំពីដំណើរដើមទងឬមូលហេតុដែលបានបណ្តាលឱ្យកំហុសនេះកើតឡើង ដោយគេហទំព័រកីឡា CAMSPORTS សូមរក្សាខ្លឹមសារទាំងស្រុងនៃលិខិតនេះដែលមានភ្ជាប់ជូនខាងក្រោមស្រាប់ ។

 

 

សូមបញ្ជាក់ថា សហព័ន្ធបាល់ទាត់ទ្វីបអាសុីបានសម្រេចពិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជាទឹកប្រាក់ចំនួន ១០០០០ ដុល្លារអាម៉េរិគព្រមទំាងបានពិន័យលោក គល់ សុភារម្យ ប្រធានរដ្ឋបាលនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចំនួន ៥០០០ ដុល្លារអាម៉េរិគ និងបានហាមឃាត់មិនឱ្យមន្ត្រីរូបនេះអនុវត្តសកម្មភាពនានាក្នុងវិស័យបាល់ទាត់រយៈពេលចំនួន ១២ ខែថែមទៀតផង ។ ក្នុងសេចក្តីសម្រេចនេះបានបញ្ជាក់ថា លោក គល់ សុភារម្យ បានប្រព្រឹត្តល្មើសនឹងមាត្រា ៦២.១ នៃក្រមបទបញ្ជារបស់ AFC ពាក់ព័ន្ធទៅនឹងការបង្កើត និងប្រើប្រាស់ឯកសារក្លែងក្លាយ ខណៈដែលសហព័ន្ធបាល់ទាត់កម្ពុជាក៏ត្រូវតែជាប់ពិន័យក្នុងរឿងនេះដែរ ពោលគឺល្មើសនឹងមាត្រា ៦២.២ នៃក្រមបទបញ្ជារបស់ AFC ដែលបានចែងអំពីការទទួលខុសត្រូវរបស់អង្គភាពចំពោះអំពើល្មើសដែលបានបង្កើតឡើងដោយមន្ត្រីនៅក្នុងសហព័ន្ធ ឬនៅក្នុងក្លឹបណាមួយដែលជាសមាជិករបស់ AFC នោះ ៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ