ការហាមឃាត់ទិញដូរកីឡាកររបស់ក្លឹប Real Madrid ត្រូវកាត់បន្ថយក្រោយឈ្នះបណ្តឹងឧទ្ធរណ៍

ក្លឹប Real Madrid បានឈ្នះក្តីបណ្តឹងឧទ្ធរណ៍ Court of Arbitration for Sport (Cas) ដោយការហាមឃាត់ទិញដូររបស់ក្លឹបនេះត្រូវបានកាត់បន្ថយមកត្រឹមតែហាមមិនឲ្យទិញដូរកីឡាករម្តងតែប៉ុណ្ណោះ។

ក្លឹបអេស្ប៉ាញនេះត្រូវបានពិន័យមិនឲ្យទិញដូរកីឡាករចំនួន ២ ដងក្នុងការដោះដូរកីឡាករដោយ FIFA។

ដោយសារតែឈ្នះក្តីនេះក្លឹប Real Madrid នឹងមិនអាចដោះដូរកីឡាករបានដដែលនៅខែមករា ប៉ុន្តែពួកគេនឹងអាចទិញដូរកីឡាករវិញបាននៅរដូវក្តៅក្រោយ។

ក្រៅពីនោះការផាកពិន័យក៏ត្រូវបានកាត់បន្ថយពី £282,000 មកសល់ត្រឹមតែ £188,000 ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថាក្លឹប Real Madrid និងក្លឹប Atletico Madrid ត្រូវបានហាមមិនឲ្យដោះដូរកីឡាករបន្ទាប់ពីបានធ្វើខុសនៅច្បាប់ក្នុងការទិញកីឡាករក្រោមអាយុ ១៨ ឆ្នាំ៕

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ