កីឡាករ Marquez ឈ្នះជើងឯកកម្មវិធី Misano

កីឡាករ Marc Marquez បានឈ្នះជើងឯកក្នុងកម្មវីធី Misano ដែលជាកម្មវិធីប្រកួតទី១៣ របស់ MotoGP នៅក្នុងរដូវកាល២០១៥ បើទោះបីជាមានបញ្ហាអាកាធាតុដោយសារភ្លៀងធ្លាក់ក៏ដោយ។ ប៉ុន្តែក្នុងការប្រកួតនេះអ្វីដែលទស្សនិកជនតាមដាន និងមានការរន្ធត់ចិត្តនោះគឺកីឡាករ Jorge Lorenzo បានរងរបួសធ្ងន់ក្រោយដួលម៉ូតូក្នុងអំឡុងពេលប្រកួត។ សូមបញ្ជាក់ថា ការប្រកួតបានចាប់ផ្តើមដោយកីឡាករ Lorenzo នាំមុខកីឡាករ Marquez និងកីឡាករដែលកំពុងនាំមុខក្នុងតារាងពិន្ទុសរុប Valentino Rossi នៅនាទីដំបូង។ ក្រោយមកអាកាសធាតុក៏បានផ្លាស់ប្តូរហើយភ្លៀងបានចាប់ផ្តើមធ្លាក់ចុះមក ខណៈពេលនោះកីឡាករ Scott Redding បានរអិលដួលនៅជុំទី៦។ បន្ទាប់មកកីឡាករ Lorenzo ដែលកំពុងតែនាំមុខគេនោះក៏បានដួលដែលជាហេតុធ្វើឲ្យកីឡាករ Marc Marquez បានឈ្នះជើងឯកកម្មវិធី Misano នេះតែម្តង។
ដូចនេះបច្ចុប្បន្ន កីឡាករ Valentino Rossi នៅតែបន្តនាំមុខនៅតារាងពិន្ទុសរុបជាមួយពិន្ទុ ២៤៧ លេខ២ គឺដូចកីឡាករ Jorge Lorenzo ដែលមានពិន្ទុ ២២៤ និងលេខ៣ បានទៅលើកីឡាករ Marc Marquez ដែលមានពិន្ទុ ១៨៤៕

Marc Marquez

 

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ