ពាន China-Asean Cities ៖ ភ្នំពេញក្រោន ចាញ់ក្រុមថៃ Army United ក្នុងលទ្ធផល ១-០

ចិន៖ ក្រុមបាល់ទាត់ភ្នំពេញក្រោនដែលជាក្រុមតំណាងប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ China-Asean Cities Invitation Tournament ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងណាននីងប្រទេសចិននោះបានរងបរាជ័យសារជាថ្មីក្នុងជំនួបជាមួយក្រុម  Army United របស់ប្រទេសថៃជាមួយនឹងលទ្ធផល ១-០ ។

គួររំលឹកថា ក្រុមជើងឯក ៦ សម័យកាលនៃលីគកំពូលកម្ពុជាដែលបានប្រើប្រាស់ធនធានយុវជនសឹងតែទាំងអស់នោះទើបតែបានចាញ់ក្រុមម្ចាស់ផ្ទះ Guangxi Longguida KO ដោយលទ្ធផល ២-១ កាលពីថ្ងៃទី១៨ ខែធ្នូ កន្លងទៅ នឹងត្រូវបន្តជួបក្រុម Nam Dinh មកពីលីគលំដាប់ទី២ វៀតណាមជាបន្តទៀតសម្រាប់ការប្រកួតលើកចុងក្រោយរបស់ខ្លួន ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ