ក្តៅៗ…ក្លឹប Cambodian Tiger ចុះកិច្ចព្រមព្រៀងជាផ្លូវការដើម្បីយកកីឡដ្ឋានខេត្តសៀមរាបជាទឹកដីរបស់ខ្លួន!

សៀមរាប៖ យោងតាមការប្រកាសរបស់ក្លឹប Cambodian Tiger បានឱ្យដឹងថា ចាប់ពីរដូវកាលក្រោយ (ឆ្នាំ២០១៧) ទៅក្លឹបបាល់ទាត់មួយនេះនឹងប្រើប្រាស់ទីលាននៃកីឡដ្ឋានខេត្តសៀមរាបដើម្បីធ្វើមូលដ្ឋានរបស់ខ្លួនសម្រាប់ការប្រកួតពានរង្វាន់សម្តេចតេជោហ៊ុន សែន ក៏ដូចជាពានលីគកំពូលកម្ពុជាផងដែរ ។

ដំណើរការចចារជាច្រើនខែនេះត្រូវបានសម្រេចជាផ្លូវការនៅថ្ងៃច័ន្ទ ទី១៩ ខែធ្នូ ឆ្នាំ ២០១៦នេះ បន្ទាប់ពីប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តសៀមរាប ព្រមទាំងអ្នកគ្រប់គ្រងក្លឹបខេមបូឌានថាយហ្គឺរបានយល់ព្រមចុះកិច្ចសន្យាព្រមព្រៀងគ្នាស្តីពីលក្ខខណ្ឌនានាក្នុងការប្រើប្រាស់ទឹកដីប្រកួតផ្ទាល់ខ្លួននារដូវកាលឆ្នាំ២០១៧ ខាងមុខ។

ការយកទីលានខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះលើកនេះគឺជាការចូលរួមក្នុងការលើកស្ទួយវិស័យបាល់ទាត់នៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ហើយថ្នាក់ដឹកនាំក្លឹបនពមានក្តីសង្ឃឹមថា ប្រជាជននៅខេត្តដ៏ល្បីល្បាញនេះនឹងចូលរួមគាំទ្រដល់ក្លឹបរបស់ខ្លួនឱ្យបានផុសផុលដើម្បីជាកម្លាំងចិត្តក្នុងការដណ្តើមកិត្តិយស និងជ័យជម្នះដល់ក្លឹបព្រមទាំងមូលដ្ឋានរបស់ខ្លួនផងដែរ ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ