ដំរីសឹកថៃ ឧទ្ទិសជ័យជម្នះពាន AFF Suzuki Cup ជាកិត្តិយសថ្វាយអតីតព្រះមហាក្សត្ររបស់ខ្លួន

បាងកក៖ ក្រុមបាល់ទាត់ជម្រើសថៃដែលទើបតែបានឈ្នះក្រុមជម្រើសជាតិឥណ្ឌូនេសុី ដើម្បីគ្រងតំណែងជើងឯកពាន AFF Suzuki Cup 2016 នោះបានប្រកាសថា ជ័យជម្នះនៅក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2016 នេះនឹងត្រូវឧទ្ទិសជាកិត្តិយសថ្វាយដួងព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រភូមិពល អតុល្យតេជ ដែលទើបតែបានសោយទីវង្គតកាលពីខែតុលាកន្លងទៅ ។

លោក Kiatisuk Senamuang គ្រូបង្វឹកក្រុមដំរីសឹកថៃ បានលើកឡើងថា ៖ «ជាញឹកញាប់ព្រះមហាក្សត្របានចំណាយពេលវេលាដើម្បីទតរាល់ការប្រកួតរបស់យើង ថែមទាំងបានផ្តល់ការលើកទឹកចិត្តទៀតផង។ កម្លាំងចិត្តនេះហើយដែលបានធ្វើឱ្យយើងបានឈ្នះពានកាលពីឆ្នំា២០១៤ ដូច្នេះឆ្នាំនេះដណ្តើមបានជ័យជម្នះដើម្បីឧទ្ទិសជាកិត្តិយសថ្វាយព្រះអង្គ។»

គ្រូបង្វឹករូបនេះបានបន្ថែមថា ក្រុមរបស់លោកបានបោះជំហានពីការប្រកួតមួយទៅការប្រកួតមួយទៀត ជាមួយនឹងគោលដៅប្រាថ្នាចង់លើកពានជើងឯកម្តងទៀតជាលើកទី៥ ហើយការតាំងចិត្តក៏បានលេចចេញជារូបរាងយ៉ាងពិតប្រាកដមែន ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ