កម្ពុជា ដណ្តើមបានមេដាយ ៦ គ្រឿងហើយក្នុងការប្រកួតប៉េតង់ជើងឯកទ្វីបអាសុីលើកទី២០

ភ្នំពេញ៖ ក្រុមកីឡាករ កីឡាការិនីប៉េតង់កម្ពុជាដណ្តើមបានមេដាយ ៣គ្រឿងបន្ថែមហើយក្នុងវិញ្ញាសាវាយ ៣នាក់ទល់៣នាក់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញនេះក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់ជើងឯកអាស៊ីលើកទី២០  ដែលកំពុងតែប្រព្រឹត្តទៅនៅប្រទេសមីយ៉ាន់ម៉ា ។

ដូច្នេះគិតមកដល់ពេលនេះកម្ពុជាទទួលបានមេដាយ ៦គ្រឿង ក្នុងនោះមេដាយមាស ១គ្រឿង មេដាយប្រាក់ ២គ្រឿង និងមេដាយសំរិទ្ធ ៣គ្រឿង ដោយកីឡាករ សុខ ចាន់មាន ទទួលបានមេដាយមាសវិញ្ញាសាវាយយកពិន្ទុបុរស រីឯកីឡាករ ឃួន លីហ៊័រ បានមេដាយប្រាក់វិញ្ញាសាវាយយកពិន្ទុយុវជន, កីឡាការិនីកែ ឡេង បានមេដាយសំរិទ្ធវិញ្ញាសាវាសយកពិន្ទុនារី។ ក្រៅពីនេះក៏ទទួលបានមេដាយប្រាក់វិញ្ញាសា ៣នាក់ទល់៣នាក់យុវជន និង មេដាយសំរិទ្ធ ២ គ្រឿងទៀតលើវិញ្ញាសា ៣នាក់ទល់៣នាក់បុរស និង ៣នាក់ទល់៣នាក់នារី  ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ