ការប្រកួតរវាង Cambodia All Stars និង Morocco All Stars បញ្ចប់ដោយលទ្ធផល ១-១

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដើម្បីអបអរខួបលើកទី២០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងម៉ារ៉ុក បានបញ្ចប់ជាស្ថាពរហើយក្នុងលទ្ធផល ១-១ នៅលើទីលាននៃពហុកីឡដ្ឋាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន នាល្ងាចថ្ងៃទី១៨ ខែ១២ ឆ្នាំ២០១៦ នេះ ។


គ្រាប់ទាំងពីរនេះរកបានដោយកីឡាករ Essalami Saleh របស់ក្រុម Morocco All Stars នៅនាទីទី៥ ប៉ុន្តែត្រូវបានវាយបកដោយកីឡាករ Okoro Matthew Osa របស់ក្រុម Cambodia All Stars  វិញនៅនាទីទី៦៧ ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ក្នុុងការប្រកួតមិត្តភាពអន្តរជាតិលើកនេះមានទស្សនិកជនចូលរួមទស្សនាខ្ទង់ពាន់នាក់ប៉ុណ្ណោះពោលគឺមានការថយចុះច្រើនបើធៀបទៅនឹងការប្រកួតមុនៗ ខណៈដែលកីឡាករល្បីៗមួយចំនួនដូចជា ចាន់ វឌ្ឍនាកា និងកែវ សុខផេង ជាដើមមិនមានវត្តមានក្នុងការប្រកួតនេះទេដោយសារតែបញ្ហារបួសក៏ដូចជាការចេញទោប្រកួតនៅក្រៅប្រទេសជាដើម ៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ