AFC ពិន័យសហព័ន្ធបាល់ទាត់កម្ពុជា និងប្រធានរដ្ឋបាលពីបទបង្កើត និងប្រើប្រាស់ឯកសារក្លែងក្លាយ!

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់សហព័ន្ធបាល់ទាត់ទ្វីបអាសុី (AFC) បានឱ្យដឹងថា ស្ថាប័ននេះបានសម្រេចពិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជាទឹកចំនួន ១០០០០ ដុល្លារអាម៉េរិគព្រមទំាងបានពិន័យលោក គល់ សុភារម្យ ប្រធានរដ្ឋបាលនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចំនួន ៥០០០ ដុល្លារអាម៉េរិគ និងបានហាមឃាត់មិនឱ្យមន្ត្រីរូបនេះអនុវត្តសកម្មភាពនានាក្នុងវិស័យបាល់ទាត់រយៈពេលចំនួន ១២ ខែថែមទៀតផង ។

សេចក្តីសម្រេចនេះបានបញ្ជាក់ថា លោក គល់ សុភារម្យ បានប្រព្រឹត្តល្មើសនឹងមាត្រា ៦២.១ នៃក្រមបទបញ្ជារបស់ AFC ពាក់ព័ន្ធទៅនឹងការបង្កើត និងប្រើប្រាស់ឯកសារក្លែងក្លាយ ខណៈដែលសហព័ន្ធបាល់ទាត់កម្ពុជាក៏ត្រូវតែជាប់ពិន័យក្នុងរឿងនេះដែរ ពោលគឺល្មើសនឹងមាត្រា ៦២.២ នៃក្រមបទបញ្ជារបស់ AFC ដែលបានចែងអំពីការទទួលខុសត្រូវរបស់អង្គភាពចំពោះអំពើល្មើសដែលបានបង្កើតឡើងដោយមន្ត្រីនៅក្នុងសហព័ន្ធ ឬនៅក្នុងក្លឹបណាមួយដែលជាសមាជិករបស់ AFC នោះ ៕

អត្ថបទ៖ មករា

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ