ក្រុមម៉ារ៉ុក មកដល់កម្ពុជាម៉ោង ៣:៣០នាទីរសៀលនេះ ត្រៀមជួប Cambodia All Stars ថ្ងៃអាទិត្យ

ភ្នំពេញ៖ ក្រុមបាល់ទាត់ Morrocann Selection នៃប្រទេសម៉ារ៉ុក នឹងធ្វើដំណើរមកដល់ទឹកដីកម្ពុជា នាវេលាម៉ោង ៣៖៣០នាទីរសៀលថ្ងៃទី១៦ ខែធ្នូនេះហើយ ដើម្បីត្រៀមជួបប្រកួតមិត្តភាពអន្ដរជាតិក្នុងឱកាសអបអរសាទរទំនាក់ទំនងការទូតកម្ពុជា-ម៉ារ៉ុក ជាមួយក្រុមម្ចាស់ផ្ទះ Cambodia All Stars នៅថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ នៅលើទីលាននៃកីឡដ្ឋាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ។ នេះបើតាមការឲ្យដឹងពីមន្ដ្រីព័ត៌មានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។


នេះជាលើកទី១ ហើយ ដែលក្រុមទាំងពីរមានឱកាសជួបគ្នា ខណៈលោក ទេព ឡុងរចនា គ្រូបង្វឹកក្រុម Cambodia All Stars បានត្រៀមខ្លួនជាស្រេច ដើម្បីទទួលស្វាគមន៍ក្រុមមកពីម៉ារ៉ុកនាចុងសប្ដាហ៍នេះ ។ ការប្រកួតនឹងចាប់ផ្ដើមនាវេលាម៉ោង ៥ៈ៣០នាទីល្ងាចថ្ងៃទី១៨ ខែធ្នូនេះនៅកីឡដ្ឋាន RSN ហើយក៏មានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ BTV-News ទៀតផង ។ ប៉ុន្ដែមុនការប្រកួតនេះ ក្រុម Cambodia All Stars បានឆ្លងកាត់ការប្រកួតកម្ដៅ ២ប្រកួតមកហើយ បន្ទាប់ពីប្រមូលផ្ដុំបាន ៤ថ្ងៃ ក្នុងបានយកឈ្នះក្រុម African All Stars និងក្រុម Cambodia Tiger ដោយលទ្ធផល ២-១ ដូចគ្នាលើទីលានពហុកីឡដ្ឋានជាតិ ៕

 

អត្ថបទ៖ បុត្រា

​​​

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ