ភ្នំពេញក្រោន ចេញទៅប្រកួតពាន China-Asean Cities នៅចិននារសៀលនេះ

ភ្នំពេញ៖ ក្រុមបាល់ទាត់តំណាងកម្ពុជា ភ្នំពេញក្រោន នឹងឡើងយន្ដហោះដំណើរឆ្ពោះទៅទីក្រុងណាននីង ប្រទេសចិន នាវេលាម៉ោង ១២៖៥០នាទីរសៀលនេះហើយ ដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់អន្ដរជាតិ China-Asean Cities(CAC) ឆ្នាំ២០១៦ នៅទីនោះ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ឆាប់ៗនេះ នៅកីឡដ្ឋាន Guangxi Sports Centre ។

ចំពោះកម្មវិធីប្រកួតបើកឆាកពានរង្វាន់ CAC នេះ គឺថ្ងៃបើកឆាកដំបូងក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមម្ចាស់ផ្ទះ Guangxi Longguida នៅព្រឹកថ្ងៃទី១៨ ខែធ្នូ បន្ទាប់មកបន្ដជួបក្រុម Army United មកពីថៃ នៅរសៀលថ្ងៃទី២០ ខែធ្នូនេះ និងប្រកួតចុងក្រោយជួបក្រុម Nam Dinh សមាជិកលីគលំដាប់ទី២ វៀតណាម នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ ។ ដូច្នេះសូមកុំភ្លេចរង់ចាំតាមដានលទ្ធផល និងចូលរួមផ្ដល់កម្លាំងចិត្តដល់កីឡាករភ្នំពេញក្រោនទាំងអស់គ្នា ៕

អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ