ជំនួបរវាង Cam-All Starts និង Moroc-All Stars នឹងត្រូវប្តូរទៅប្រកួតនៅទីលាន RSN វេលាម៉ោង ៥ៈ៣០ ល្ងាចវិញ

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឱ្យដឹងថា ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាងក្រុម Cambodia All Starts និងក្រុម Morocco All Stars នឹងត្រូវប្តូរទៅធ្វើនៅកីឡដ្ឋាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនវិញដោយសារតែទីលាននៃនៅពហុកីឡដ្ឋានជាតិមានបពា្ហបច្ចេកទេស ។

គួរបញ្ជាក់ថា ក្រុម Cambodia All Stars ទើបតែបានប្រមូលផ្ដុំកីឡាករហ្វឹកហាត់ប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោក ទេព ឡុងរចនា គ្រូបង្វឹកមកពីក្លឹបក្រសួងការពារជាតិ ។ មុនការប្រកួតផ្លូវមកដល់ Cambodia All Stars ត្រូវឆ្លងកាត់ការប្រកួតកម្ដៅសាច់ដុំ ២ប្រកួត ប៉ុន្ដែមួយប្រកួតបានបញ្ចប់ហើយ ដោយបានយកឈ្នះក្រុម African All Stars ដោយលទ្ធផល ២-១ កាលពីចុងសប្ដាហ៍មុន ។ រីឯប្រកួតទី២ គឺអាចជួបក្រុមភ្នំពេញក្រោន ឬក្រុម Cambodian Tiger ក្នុងពេលឆាប់ៗនេះ ៕



 អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ