ក្រុមនីមួយៗនៃលីគកំពូលថៃ នឹងទទួលបានប្រាក់ឧបត្ថម្ភជាង​ ១០ មុឺនដុល្លារនៅរដូវកាល២០១៧

ថៃ៖ សមាគមបាល់ទាត់នៃប្រទេសថៃបានប្រកាសឱ្យដឹងថា ក្រៅពីបានធ្វើការផ្លាស់ប្តូរទម្រង់នៃការប្រកួតនៅតាមក្របខណ្ឌនីមួយៗហើយនោះ សមាគមក៏បានកំណត់អំពីចំនួនប្រាក់ឧបត្ថម្ភសម្រាប់ក្រុមបាល់ទាត់ដែលជាសមាជិកនៃលីគកំពូលថៃផងដែរ ។ តាមការគ្រោងទុក នារដូវកាលឆ្នាំ២០១៧ ថ្មីខាងមុខ ក្រុមនីមួយៗនឹងទទួលបានប្រាក់ឧបត្ថម្ភប្រមាណជា ៥ លានបាត (ជាង ១៣ មុឺនដុល្លារអាម៉េរិគ) សម្រាប់ក្រុមដែលលេងនៅក្របខណ្ឌលីគទី១ ឬ Thai League 1 ( T1) រីឯក្រុមលេងនៅលីគទី២ ឬ Thai League 2 ( T2) នឹងទទួលបាន ៣ លានបាតក្នុងមួយក្រុម និងនៅលីគទី៣ ឬ Thai League 3 ( T3) នឹងទទួលបានមួយក្រុម ១ លានបាតផងដែរ ។

ជាមួយគ្នានេះ សមាគមបាល់ទាត់នៃប្រទេសថៃនឹងធ្វើការបែងចែកការប្រកួតជា ៥ កម្រិតដូចជា៖ ថៃលីគ១ (Thai League 1 ឬ T1) ថៃលីគ២ (Thai League 2 ឬ  T2) ថៃលីគ៣ (Thai League 3ឬ T3) ថៃលីគ (Thai league 4 ឬ T4 ) និង Amateur tournament ដែលជាក្របខណ្ឌបើកទូលាយសម្រាប់ក្រុមនានាដែលមានបំណងចូលរួមប្រកួតប្រជែងដែលធ្វើឡើងជាលក្ខណៈមហាជន ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ