សហព័ន្ធកីឡាបាល់ទះកម្ពុជារៀបចំប្រកួតដណ្តើមពាន The 1st Cambodia Beer Volleyball League នៅខែក្រោយ

ភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជាបានឱ្យដឹងថា សហព័ន្ធនឹងរៀបចំព្រឹត្តិការណ៍ The 1st Cambodia Beer Volleyball League ប្រចាំឆ្នាំ២០១៧ ដែលជាការប្រកួតជាលើកដំបូង និងត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីថ្ងៃទី៨ ខែមករា ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ ។

ការប្រកួតនេះនឹងមានការចូលរួមពីសំណាក់ក្រុមខ្លាំងៗជាច្រើនដូចជាក្លឹបកីឡាបាល់ទះវិសាខា, កងពលធំអន្តរាគមន៍លេខ៣, ខេត្តកំពង់ចាម, ក្រសួងមហាផ្ទៃ, សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង, ស្នងការនគរបាលខេត្តបាត់ដំបង និងបញ្ជាការដ្ឋានអង្គរក្ស ខណៈដែលការប្រកួតនឹងត្រូវប្រារព្ធធ្វើនៅលើទឹកដីខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តបាត់ដំបង និងវិមានពហុកីឡដ្ឋានជាតិ តែម្តង ។

ជាមួយគ្នានេះដែរ សហព័ន្ធនឹងបើកទទួលការដាក់ពាក្យចូលរួមប្រកួតចាប់ទទួលពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលមានទីតាំងក្នុងបរិវេញពហុកីឡដ្ឋានជាតិ ។ ចំពោះព័ត៌មានលម្អិតផ្សេងៗទៀត សូមទំនាក់ទំនងនៅលេខាធិការដ្ឋានសហព័ន្ធកីឡាបាល់ទះកម្ពុជារៀងរាល់ម៉ោងធ្វើការ ឬតាមទូរស័ព្ទលេខ ០១២ ៧៩៨ ៥០៤/០១៦ ៩៥៨ ៥៥៧ ឬតាមរយៈ អ៊ីម៉ែល ៖ [email protected] ; [email protected]

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ