ថៃ រឹតបន្តឹងការលក់សំបុត្រទស្សនាជំនួបជាមួយឥណ្ឌូនេសុុី ដើម្បីបញ្ចៀសការលក់លើសតម្លៃកំណត់!

ថៃ៖ ប្រាក់រង្វាន់ចំនួន ១ មុឺនបាតនឹងត្រូវផ្តល់ដល់ប៉ូលីស ឬប្រជាជនណាម្នាក់ដែលបានរាយការណ៍ពីជនខិលខូចដែលបានលក់សំបុត្រទស្សនាជំនួបជាមួយក្រុមជម្រើសឥណ្ឌូនេសុីលើសការកំណត់នោះ ។

សមាគមបាល់ទាត់ថៃបានប្រកាសថា គ្រប់បុគ្គលដែលបានប្រព្រឹត្តអំពើទុច្ចរិតបែបនេះ នឹងមិនអាចគេចផុតពីសំណាញ់ច្បាប់ឡើយ ខណៈដែលមានមនុស្សជាច្រើននាំគ្នាសម្រុកទិញសំបុត្រទុកប៉ុន្តែបែរជាមានជនខិលខូចមួយចំនួនបានទិញទុកលក់បន្តក្នុងតម្លៃថ្លៃច្រើនដងលើសការកំណត់ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ ។

សូមបញ្ជាក់ថា ក្រុមដំរីសឹកថៃនឹងត្រូវបើកទ្វារកីឡដ្ឋាន Rajamangala ដើម្បីស្វាគមន៍ក្រុមជម្រើសជាតិឥណ្ឌូនេសីុក្នុងការប្រកួតជើងទី២ វគ្គផ្តាច់ព្រ័ត្រ AFF Suzuki Cup 2016 ខណៈដែលក្រុមម្ចាស់ផ្ទះនេះបានទទួលបរាជ័យកាលពីម្សិលមិញ (ជើងទី១) ជាមួយនឹងលទ្ធផល ២-១ រួចមកហើយ ។ ដូច្នេះការប្រកួតចុងក្រោយនាថ្ងៃទី១៧ ខែធ្នូខាងមុខ គឺជាការប្រកួតដ៏សំខាន់បំផុតរវាងក្រុមទាំងពីរដើម្បីបង្កើតកំណត់ត្រាឈ្នះជើងឯកពានលំដាប់កំពូលក្នុងតំបន់អាស៊ាននេះ ពោលគឺប្រសិនបើឥណ្ឌូនេសុីទទួលជ័យជម្នះនឹងបានគ្រងតំណែងជើងឯកជាលើកទី១ បន្ទាប់ពីបានឈ្នះត្រឹមជើងឯករង ៤ លើករួចមកហើយ ប៉ុន្តែបើក្រុមថៃអាចឈ្នះវិញនោះគឺជាការគ្រងតំណែងជើងឯកជាលើកទី ៥ ដែលជាស្ថិតិឈ្នះច្រើនជាងគេ ៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ