កូនស្រីច្បងរបស់លោកអេ ភូថង នឹងត្រូវប្រកួតជាមួយកីឡាការិនីថៃ នៅថ្ងៃសោរ៍នេះ

ភ្នំពេញ៖ កូនស្រីច្បងរបស់អធិរាជជង្គង់ទិព្វអេភូថងគឺកីឡាការិនីអេ យ៉ានុត នឹងឡើងសង្វៀន CTN តស៊ូជាមួយកីឡាការិនីថៃ Norngnat Loukbunme នៅរសៀលថ្ងៃទី១៧ ខែធ្នូខាងមុខនេះ ដែលជាការប្រកួតដ៏កម្រមួយរវាងអ្នកប្រដាល់ស្រីកម្ពុជា និងប្រដាល់ស្រីថៃ ។
តាមពិតទៅ កីឡាការិនី យ៉ានុត សម្រាប់ប្រភេទទម្ងន់ ៥៧គីឡូក្រាមនេះគឺលំបាករកគូប្រកួតណាស់មិនតែប៉ុណ្ណោះរូបគេក៏ជាកីឡាការិនីប្រដាល់សាកលជម្រើសជាតិទៀតផង ដូច្នេះទាំងកម្លាំងទាំងអំណត់គឺគេមានគ្រប់គ្រាន់ដោយគ្មានបញ្ហា ។ កីឡាការិនីរូបនេះមានប្រវត្តិប្រកួតចំនួន ២៤ដង ឈ្នះ ១៨ដង ចាញ់ ៦ដង និងវាយគូប្រកួតឲ្យសន្លប់ចំនួន ៦ដងផងដែរ គេគឺជាកីឡាការិនីមួយរូបដែលមានទេពកោសល្យប្រើជង្គង់ និងកណ្ដាប់ដៃបានល្អ ។

ចំពោះកីឡាការិនីថៃ Norngnat Loukbunme វិញគេមិនបានដឹងថាមានរបៀបវាយយ៉ាងណានោះឡើយ ប៉ុន្តែគេមានប្រវត្តិប្រកួតចំនួន ៥០ដង ឈ្នះ ៣៥ដង ចាញ់ ១៤ដងស្មើពិន្ទុ ១ ដង និងវាយគូប្រកួតឲ្យសន្លប់បាន ៥ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ