កីឡាករ Lionel Messi គ្រោងនឹងរៀបការជាមួួយមិត្តស្រី Antonella Roccuzzo នៅឆ្នាំ 2017

កីឡាករ Lionel Messi និងមិត្តស្រីយូរឆ្នាំរបស់ខ្លួន Antonella Roccuzzo គ្រោងនឹងរៀបការនៅឆ្នាំក្រោយនេះ បើតាមសារព័ត៌មានជាច្រើននៅប្រទេស អាហ្សង់ទីនបានចុះផ្សាយ។

សារព័ត៌មានដំបូងចុះ Radio Metro’s Pablo Varsky ហើយបានបញ្ជាក់ដោយសារព័ត៌មាន EFE និងសារព័ត៌មានផ្សេងជាច្រើនទៀងបើចុះថាកីឡាករ Messi វ័យ ២៩ ឆ្នាំ និងមិត្តស្រី Roccuzzo វ័យ ២៨ ឆ្នាំ និងមានប្រារព្ធពិធីមង្គលការនៅពាក់កណ្តាលឆ្នាំ ២០១៧ ដែលផ្អែកលើដំណើរនៃការប្រកួតរដូវក្តៅរបស់ក្លឹប Barcelona។

“កីឡាករ Messi និងមិត្តស្រី Roccuzzo នឹងរៀងការនៅឆ្នាំ ២០១៧ ហើយសម្រាប់ថ្ងៃរៀបការនេះនឹងត្រូវផ្អែកទៅលើកាលវិភាគនៃដំណើរប្រកួតរដូវក្តៅរបស់ក្លឹប Barcelona” នេះបើតាមសារព័ត៌មាន EFE បានចុះផ្សាយ។

គូរស្នេហ៍ទាំងពីរជួបគ្នាដំបូងនៅ Rosario នៅឆ្នាំ ១៩៩៦ ហើយមានកូន ២ នាក់ ដែលកូនទី១ មានអាយុ ៤ ឆ្នាំឈ្មោះ Tiago និងកូនទី ២ មានអាយុ ១ ឆ្នាំឈ្មោះ Mateo៕

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ ESPNFC

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ