ក្រុម U-14 របស់ Buriram United បំបាក់ Man City ក្នុងលទ្ធផល ៤-២ ពាន SUPERMOKH CUP 2016

ម៉ាឡេសុី៖ ក្រុមយុវជនថ្នាល​​ U-14 របស់ក្លឹបបាល់ទាត់ Buriram United បានយកឈ្នះ ៤-២ លើក្រុម U-14 របស់ក្លឹប Man City ក្នុងការប្រកួតជម្រុះពូលនៃព្រឹត្តិការណ៍ SUPERMOKH CUP 2016 ដែលកំពុងតែប្រព្រឹត្តទៅនៅប្រទេសម៉ាឡេសុី និងមានការចូលរួមពីបណ្តាក្រុមមកពីប្រទេសទាំង ៤ គឺអង់គ្លេស ថៃ ម៉ាឡេសុី និង កូរ៉េខាងត្បូង ។

ការប្រកួតនេះមានបែងចែកជាពីរក្របខណ្ឌគឺក្រុម U-14 និង U-12 ហើយសម្រាប់ក្របខណ្ឌU-12 មានក្រុម ៤ មកពីប្រទេសថៃ ម៉ាឡេសុី កូរ៉េខាងត្បូង និង អុីរ៉ង់ ដោយចាប់ផ្តើមប្រកួតពីថ្ងៃទី១២ ដល់ ថ្ងៃទី១៨ ខែធ្នូខាងមុខនេះ ។ សូមបញ្ជាក់ថា ក្រុមU-14 របស់ក្លឹបយក្ស Man City គឺជាអតីតជើងឯកឆ្នាំចាស់ក្នុងព្រឹត្តិការណ៍នេះផងដែរ ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ