អស់ទាស់! កម្ពុជា ឈ្នះមេដាយច្រើនដាច់គេក្នុងការប្រកួតតេក្វាន់ដូ I.T.F អាសុីអាគ្នេយ៍!

ភ្នំពេញ៖ ម្ចាស់ផ្ទះកម្ពុជាកំពុងតែស្ថិតនៅកំពូលតារាងក្នុងនាមជាប្រទេសដែលបានឈ្នះមេដាយច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូ I.T.F ជើងឯកអាសុីអាគ្នេយ៍លើកទី១ ដោយគិតត្រឹមរយៈពេល ២ ថ្ងៃកន្លងមកនេះ ក្រុមអត្តពលិកកម្ពុជាបានប្រមូលយកមេដាយមាសស្ទើរគ្រប់វិញ្ញាសាតែម្តង ។


ជាបណ្តោះអាសន្នប្រទេសកម្ពុជាឈ្នះបានមេដាយសរុប ៤៦ គ្រឿង ក្នុងនោះមេដាយមាស១៧ គ្រឿង មេដាយប្រាក់ ៨ និងមេដាយសំរឹទ្ធ ១១ គ្រឿងផងដែរ និងតាមពីក្រោយដោយប្រទេសម៉ាឡេសុីដែលទទួលបានមេដាយសរុប២៧ គ្រឿង រួមមានមេដាយមាស ៤គ្រឿង ប្រាក់ ៨គ្រឿង និងសំរឹទ្ធ ១៥ គ្រឿង ខណៈដែលប្រទេសសិង្ហបុរីស្ថិតនៅចំណាត់ថ្នាក់ទី៣ ដោយទទួលបានមេដាយសរុប ១០ គ្រឿង ពោលគឺមេដាយមាស ១គ្រឿង មេដាយប្រាក់ ៣គ្រឿង នឹងមេដាយសំរឺទ្ធ ៦គ្រឿង ។ ចំណែកឯប្រទេស ៤ ផ្សេងទៀតដូចជា ហ្វីលីពីន ឥណ្ឌូនេសុី ថៃ និង វៀតណាម មិនទាន់ឈ្នះបានមេដាយមាសនៅឡើយទេ ។


សូមបញ្ជាក់ថា កម្ពុជា​​​​បានទទួលសិទ្ធិជាលើក​ដំបូងដើម្បីធ្វើ​ជា​ម្ចាស់​​ផ្ទះ​​ការប្រកួត​​តេក្វាន់ដូ​​ ITF ជ្រើស​រើស​ជើង​ឯក​អាស៊ីអាគ្នេយ៍ប្រចាំ​ឆ្នាំ​២០១៦ ដែលបានចាប់ផ្តើម​ពីថ្ងៃទី១២ ដល់​ថ្ងៃទី១៤ ខែ​ធ្នូ ដោយ​មាន​ការចូលរួម​ពី​កីឡាករ​ កីឡាការិនី​មក​ពី ​៧ ​ប្រទេស​ ដូចជា កម្ពុជា, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, ថៃ និង វៀតណាម​ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ