កីឡាករ Cristiano Ronaldo ឈ្នះពាន Ballon d’Or ជាលើកទី៤

ខ្សែប្រយុទ្ធក្លឹប Real Madrid កីឡាករ Cristiano Ronaldo បានយកឈ្នះគូប្រកួតរបស់ខ្លួនកីឡាករ Lionel Messi ដើម្បីឈ្នះពានរង្វាន់ Ballon d’Or ជាលើកទី ៤ ក្នុងអាជីពរបស់ខ្លួន។ កីឡាករវ័យ ៣១ ឆ្នាំបច្ចុប្បន្នតាមពីក្រោយកីឡាករ Messi មួយប៉ុណ្ណោះខណៈដែលខ្សែប្រយុទ្ធឆ្នើមក្លឹប Barcelona រូបនេះឈ្នះពាននេះបាន ៥ ដង។ ចំណែកឯខ្សែប្រយុទ្ធក្លឹប Atletico Madrid កីឡាករសញ្ជាតិ បារាំង Antoine Griezmann បញ្ចប់ទៅក្នុងចំណាត់ថ្នាក់ក្នុងលេខ ៣។

កីឡាករ Ronaldo បានជួយឲ្យក្លឹប Real Madrid ឈ្នះជើងឯកពានរង្វាន់ UEFA Champions League និងរកបាន ៣ គ្រាប់ជួយឲ្យក្រុមជម្រើសជាតិ ព័រទុយហ្គាលឈ្នះជើងឯក Euro 2016 ផងដែរ។ កីឡាកររូបនេះបច្ចុប្បន្នឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ 2008, 2013, 2014 និង 2016 ខណៈដែលក្នុងរយៈពេល ៩ ឆ្នាំចុក្រោយមានតែកីឡាករ Ronaldo និងកីឡាករ Messi ប៉ុណ្ណោះដែរឈ្នះពាននេះតាំងពីឆ្នាំ 2009 មក។ ក្រោយឈ្នះពាននេះកីឡាករ Ronaldo បាននិយាយថា៖ “ខ្ញុំមិនដែលគិតថាខ្ញុំអាចឈ្នះពានបាល់មាសនេះបាន ៤ ដងនោះទេ។ ខ្ញុំពិតជារីករាយ។ ខ្ញុំពិតជាមោតនភាព និងរីករាយ។” “ខ្ញុំមានឱកាសនេះគឹត្រូវអរគុណដល់មិត្តរួមក្រុមរបស់ខ្ញុំ ទាំងក្រុមជម្រើសជាតិ និង ក្លឹប Real Madrid ព្រមទាំងអ្នកអស់ដែលបានជួយឲ្យខ្ញុំឈ្នះពានរង្វាន់នេះ។” គួរបញ្ជាក់ផងដែរថា អតីតខ្សែរប្រយុទ្ធក្លឹប Manchester United រកបាន ១៩ គ្រាប់ក្នុងការប្រកួត ២០ ប្រកួតឲ្យក្លឹបនិងក្រុមជម្រើជាតិកាលពីរដូវកាលមុន៕

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ