UEFA Europa League៖ លទ្ធផល​នៃ​ការ​ចាប់​គូរសំរាប់វគ្គ ៣២ ក្រុមចុងក្រោយបាន​ចេញ​ជាផ្លូវការ​ហើយ

ការចាប់គូរសំរាប់វគ្គ ៣២ ក្រុមចុងក្រោយនៃពានរង្វាន់​ UEFA Europa League បានរួចរាល់ហើយ!!! ចាំមើលថាការប្រកួតក្នុងជុំនេះមានល្អប៉ុណ្ណា។

គួរបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Europa League ២០១៦-២០១៧ គឺជារដូវកាលទី ៦៤ នៃការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបលំដាប់ទី២ ដែលធ្វើឡើងដោយ UEFA ហើយនេះជារដូវកាលទី ៨ ហើយដែលកម្មវិធីនេះបានប្តូរឈ្មោះពីការប្រកួត UEFA Cup មកជាការប្រកួត UEFA Europa League។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រការប្រកួត UEFA Europa League ២០១៧ ឆ្នាំនេះនឹងធ្វើឡើងនៅ Friends Arena ទីក្រុង Solna ប្រទេស ស៊ុយអែត។

រីឯជើងឯកការប្រកួត UEFA Europa League នឹងមានសិទ្ធិក្នុងការចូលរួម 2017–18 UEFA Champions League ព្រមទាំងទទួលបានសិទ្ធិទៅលេងជាមួយនឹងជើងឯក 2016–17 UEFA Champions League ក្នុងការប្រកួត 2017 UEFA Super Cup ផងដែរ៕

អត្ថបទ៖ រិទ្ធី

រូបភាព៖ UEFA Europa League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ