លទ្ធផល​នៃ​ការ​ចាប់​គូរសំរាប់វគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់​ UEFA Champions League បាន​ចេញ​ជាផ្លូវការ​ហើយ

ក្រោយការប្រកួតវគ្គសន្សំពិន្ទុតាមពូលនីមួយៗបានបញ្ចប់ យើងបានរកឃើញក្រុមខ្លាំងចំនួន ១៦ ក្រុមដើម្បីបន្តទៅប្រកួតវគ្គជម្រុះជុំ ១៦ ក្រុមជាបន្តទៀត។ ការពីម្សិលមិញនេះការចាប់ឆ្នោតបានធ្វើឡើងហើយលទ្ធផល​នៃ​ការ​ចាប់​គូរសំរាប់វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់​ UEFA Champions League បាន​ចេញ​ជាផ្លូវការ​ហើយ។​ គេសង្កេតឃើញមានគូរអោយចាប់អារម្មណ៍ចំនួន៤គូរ​ គឺក្រុម​ Napoli របស់ប្រទេស​ ​អ៉ីតាលី​ ជួបជាមួយក្រុម​យក្សមកពីអេស្ប៉ាញ​ គឺក្រុម​ Real Madrid, Paris ប៉ះក្រុម Barcelona, Arsenal ប៉ះ​ក្លឹប Bayern Munich, Juventus ត្រូវ​ជួប​និងក្រុម​ខ្លាំង Porto នឹងមាន៤​គូរផ្សេងទៀតទៀត។​

គួរបញ្ជាក់ផងដែរថា ការប្រកួតពានរង្វាន់ UEFA Champions League ២០១៦-២០១៧ នេះជារដូវកាលទី ៦២ នៃ Europe’s premier club football tournament ដែលរៀបចំដោយ UEFA ហើយនេះជារដូវកាលទី ២៥ ដែលការប្រកួតនេះបានប្តូរពីឈ្មោះ European Champion Clubs’ Cup មកជា UEFA Champions League។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ២០១៧ នឹងធ្វើឡើងនៅកីឡដ្ឋាន Millennium Stadium ទីក្រុង Cardiff ប្រទេសវែលស៍៕

អត្ថបទ៖ រិទ្ធី

រូបភាព៖​ UEFA Champions League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ