ក្រុមជប៉ុនឈ្នះជើងឯក BTV Cup ខណៈបឹងកេតជាប់លេខ៤ ក្រោយចាញ់ក្រុមកូរ៉េ ៣-០

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ពានរង្វាន់អន្ដរជាតិ BTV Cup 2016 នៅវៀតណាមរកឃើញជើងឯកហើយ គឺបានទៅក្រុម Shonan Bellmare សមាជិកលីគកំពូលជប៉ុន បន្ទាប់ពីផ្ដល់ក្រុមម្ចាស់ផ្ទះ Dan Nang ដោយលទ្ធផល ២-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រយប់មិញ គ្រាដែលក្រុមបឹងកេតអង្គររបស់កម្ពុជា បានត្រឹមចំណាត់ថ្នាក់លេខ៤ ប៉ុណ្ណោះ ។

ជំនួបដណ្ដើមតំណែងជើងឯករវាងក្រុម Shonan Bellmare និងក្រុមវៀតណាម Da Nang បានបញ្ចប់ដោយភាពតានតឹងបំផុត ដោយតង់ទី១ បានរក្សាលទ្ធផលស្មើ ០-០ បន្ទាប់មកទើបក្រុមទាំងពីរមានឱកាសបំបែកពង់មាន់ ១គ្រាប់ម្នាក់ ហើយលទ្ធផលនេះស្ទើតែស្នើគ្នាទៅហើយ តែនៅម៉ោងបន្ថែមនាទី ៩០+៣ ទើបកីឡាករនៃក្រុម Shonan Bellmare បន្ថែម ១គ្រាប់ទៀត ដើម្បីបញ្ចប់ក្ដីសង្ឃឹមក្រុម Da Nang និងគ្រងជើងឯកតែម្ដង ។

ដោយឡែកក្រុមបឹងកេតអង្គរ ដែលធ្លាប់យកឈ្នះក្រុមជម្រើសសាកលវិទ្យាល័យកូរ៉េខាងត្បូង(KUFC) កាលពីជំនួបជម្រុះក្នុងពូលដោយលទ្ធផល ២-១ នោះ បែរជាត្រូវក្រុមលេខ២ ពូលAនេះ វាយបកយកឈ្នះវិញក្នុងជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣ ដោយលទ្ធផល ៣-០ ។ នេះជាការបរាជ័យមួយស្ទើមិនគួរឲ្យជឿ ខណៈបឹងកេតអវត្តមានកីឡាករសំខាន់ៗ ដូចជា ចាន់ វឌ្ឍនាកា, ស៊ូ យ៉ាទី, Tomoki និង Gbenga ជាដើម ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ