ថ្ងៃដំបូងកម្ពុជាដណ្ដើមបានមេដាយមាស ៩ គ្រឿងក្នុងការប្រកួតតេក្វាន់ដូ I.T.F អាស៊ីអាគ្នេយ៍

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូស្ទីល I.T.F (International Taekwondo Federation) ដែលជាស្ទីលរបស់កូរ៉េខាងជើងដណ្ដើមជើងឯកអាស៊ីអាគ្នេយ៍លើកទី ១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះបានចាប់ផ្ដើមហើយកាលពីថ្ងៃទី១២ ខែធ្នូ  ម្សិលមិញនៅពហុកីឡដ្ឋានជាតិអូឡាំពិកនោះដោយមានវត្តមានចូលរួមបើកជាផ្លូវការដោយលោកជំទាវឧបនាយករដ្ឋមន្ត្រីម៉ែន សំអន ។


ជាការកត់សម្គាល់នៅត្រឹមថ្ងៃដំបូងនេះ ក្រុមអត្តពលិកកម្ពុជាដណ្ដើមបានមេដាយមាសចំនួន ៩ គ្រឿងទៅលើការប្រកួតលើវិញ្ញាសាសម្តែងចំនួន ១២ ដោយវិញ្ញាសាសម្តែងជាក្រុមបុរសមេដាយមាសបានទៅក្រុមកម្ពុជា មេដាយប្រាក់ម៉ាឡេស៊ី និង មេដាយសំរិទ្ធបានទៅក្រុមមកពីប្រទេសវៀតណាម ។ ចំពោះវិញ្ញាសាសម្តែងឯកត្តជនបុរសកម្រិតខ្សែក្រវាត់ខ្មៅ ៤ដាន់មេដាយមាសបានទៅកីឡាករកម្ពុជា ប៉ាល់ ជីវ័ន្ដ មេដាយប្រាក់បានទៅកីឡាករសិង្ហបូរី Ong John Kgee និងមេដាយសំរិទ្ធបានទៅកីឡាករម៉ាឡេស៊ីChua Lian Hong ។ រីឯវិញ្ញាសាសម្តែងនារីកម្រិតខ្សែក្រវាត់ខ្មៅ ៣ ដាន់មេដាយមាសកីឡាការិនីមកពីម៉ាឡេស៊ី Ho Chai Jing មេដាយប្រាក់កីឡាការិនីកម្ពុជា រស់ ស្រីនិច និង មេដាយសំរិទ្ធកីឡាការិនីថៃ TungKasamit Pongpan ។

ចំណែកវិញ្ញាសាសម្តែងបុរសកម្រិតខ្សែក្រវាត់ខ្មៅ ៣ដាន់មេដាយមាសកីឡាករសិង្ហបូរី Eric Ko Ping How មេដាយប្រាក់កីឡាករកម្ពុជាតាំង សឿសុង និងមេដាយសំរិទ្ធកីឡាករម៉ាឡេស៊ី See Kuo Chek ។ វិញ្ញាសាសម្តែងនារីកម្រិតខ្សែក្រវាត់ខ្មៅ ២ដាន់មេដាយមាសបានទៅកីឡាការិនីកម្ពុជាលឹម ខេង មេដាយប្រាក់កីឡាការិនីម៉ាឡេស៊ី Tan Cheeo Poh និងមេដាយសំរិទ្ធកីឡាការិនីថៃ Somnuk Suvanniphoote ។ វិញ្ញាសាសម្តែងកម្រិតខ្សែក្រវាត់ខ្មៅ ២ដាន់បុរសមេដាយមាសកីឡាករកម្ពុជាលឹម វណ្ណសក្តិ មេដាយមាសកីឡាករម៉ាឡេស៊ី  Tay Zi Kang មេដាយសំរិទ្ធកីឡាករវៀតណាម Ngyuen Van Toan ។ ការសម្តែងកម្រិតខ្សែក្រវាត់ខ្មៅ ១ ដាន់នារីវិញនោះមេដាយមាសកីឡាការិនីកម្ពុជាប៉ាល់ ឆរស្មី មេដាយប្រាក់កីឡាការិនីវៀតណាម Ngyuen Thi Boi Ngoc និង មេដាយសំរិទ្ធកីឡាការិនីម៉ាឡេស៊ី Gan Wen Ya ។

ក្នុងវិញ្ញាសាសម្តែងបុរសខ្សែក្រវាត់ខ្មៅ ១ ដាន់មេដាយមាសកីឡាករកម្ពុជា ហ៊រ វិចិត្រ មេដាយប្រាក់កីឡាករវៀតណាម Phan Quang Truong និង មេដាយសំរិទ្ធកីឡាករម៉ាឡេស៊ី Ong Zhi Xian ។ វិញ្ញាសាសម្តែងនារីកម្រិតខ្សែក្រវាត់ខ្មៅ ១ ដាន់មេដាយមាសកីឡាការិនីម៉ាឡេស៊ី Tee Jing Yi មេដាយប្រាក់ កីឡាការិនីកម្ពុជា អាហ្គាង ហែមជូណា និងមេដាយសំរិទ្ធស្ទួនកីឡាការិនីវៀតណាម Ngyuen Thi Kim Ngan និងកីឡាការិនីថៃ Thueanmuang Herdsiri ។ វិញ្ញាសាសម្តែងបុរសខ្សែក្រវាត់ខ្មៅ ១ ដាន់មេដាយមាសកីឡាករកម្ពុជាហួត គឹមឆាយ មេដាយប្រាក់កីឡាករថៃ Okman Pasyos មេដាយសំរិទ្ធស្ទួនកីឡាករសិង្ហបូរី Pary MithunRagav និង កីឡាករម៉ាឡេស៊ី Lim JingKang ។វិញ្ញាសាសម្តែង Gup នារីមេដាយមាសកីឡាការិនីម៉ាឡេស៊ី Celine Lim Kai Shin មេដាយប្រាក់កីឡាការិនីសិង្ហបូរី Ong Jia Wen និងមេដាយសំរិទ្ធកីឡាការិនីកម្ពុជាតឹក ហ្គេចសាង ។ វិញ្ញាសាសម្តែង Gup បុរសមេដាយមាសកីឡាករកម្ពុជាកុយ ម៉ូទីតា មេដាយប្រាក់កីឡាករវៀតណាម Le Phuo Loc មេដាយសំរិទ្ធស្ទួនកីឡាករសិង្ហបូរី Ong Jia Xi និង កីឡាករម៉ាឡេស៊ី Tan Xavier ។ វិញ្ញាសាសម្តែងជាក្រុមបុរសមេដាយមាសកម្ពុជា មេដាយប្រាក់ក្រុមម៉ាឡេស៊ី និង មេដាយសំរិទ្ធបានទៅក្រុមវៀតណាម ។

សូមបញ្ជាក់ថា កម្ពុជា​​​​បានទទួលសិទ្ធិជាលើក​ដំបូងដើម្បីធ្វើ​ជា​ម្ចាស់​​ផ្ទះ​​ការប្រកួត​​តេក្វាន់ដូ​​ ITF ជ្រើស​រើស​ជើង​ឯក​អាស៊ីអាគ្នេយ៍ប្រចាំ​ឆ្នាំ​២០១៦ ដែលបានចាប់ផ្តើម​ពីថ្ងៃទី១២ ដល់​ថ្ងៃទី១៤ ខែ​ធ្នូ ដោយ​មាន​ការចូលរួម​ពី​កីឡាករ​ កីឡាការិនី​មក​ពី ​៧ ​ប្រទេស​ ដូចជា កម្ពុជា, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, ថៃ និង វៀតណាម​ ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ