ភ្នំពេញក្រោន នឹងជួបក្រុម Home United របស់សិង្ហបុរី ក្នុងការប្រកួតពាន AFC Cup 2017

ភ្នំពេញ៖ យោងតាមប្រកាសរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានឱ្យដឹងថា ក្លឹបជើងឯក ៦ សម័យកាលនៃលីគកំពូលកម្ពុជានេះនឹងត្រូវជួបជាមួយក្រុម Home United របស់ប្រទេសសិង្ហបុរីក្នុងការប្រកួតសម្រាប់តំបន់អាស៊ាន ។


ជំនួបនេះគឺជាការសម្រចរបស់តុលាការអាជ្ញាកណ្តាល (Court of Abitration for Sport) ដែលមានមូលដ្ឋាននៅក្នុងប្រទេសស្វីស ដោយការប្រកួតក្នុងទឹកដីនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន RSN នាថ្ងៃច័ន្ទ ទី​៣០ ខែមករា ឆ្នាំ២០១៧ ហើយការប្រកួតក្រៅទឹកដីនឹងធ្វើឡើងនៅកីឡាដ្ឋាន Bishan នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៧​ ។

សូមបញ្ជាក់ថា ក្រុម Home United ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ សម្រាប់លីគកំពូលសិង្ហបុរីកាលរដូវកាលមុន និងធ្លាប់បានទទួលតំណែងជើងឯកចំនួនពីរលើកមកហើយ ក្រុមនេះក៏បានចូលរួម AFC Cup ចំនួន ៧លើកមកហើយដែរ ។ សម្រាប់ការប្រកួតនេះក្រុមដែលឈ្នះសម្រាប់ការប្រកួតលើកទីពីរនេះនឹងបានបន្តទៅកាន់វគ្គជម្រុះពូលសម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ាន (ការចាប់ឆ្នោតសម្រាប់ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ) ហើយសម្រាប់ក្រុមដែលចាញ់នឹងត្រូវជម្រុះចេញពីការប្រកួតតែម្តង ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ