គួរឱ្យស្តាយ! អ្នកចាំទី ស៊ូ យ៉ាទី មិនអាចជួយបឹងកេតអង្គរបានទេល្ងាចនេះ!

ភ្នំពេញ៖ ក្រុមបាល់ទាត់តំណាងប្រទេសកម្ពុជា បឹងកេតអង្គរ ដែលកំពុងតែត្រៀមខ្លួនប្រកួតជាមួយក្រុម Korea University Selection ដើម្បីប្រជែងគ្នាដណ្តើមយកចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់ BTV Cup 2016 នៅក្នុងប្រទេសវៀតណាមនោះ នឹងត្រូវជួបនូវបញ្ហាដ៏ធំមួយពោលគឺក្រៅពីបាត់បង់ខ្សែប្រយុទ្ធចាន់ វឌ្ឍនាកា ហើយនោះ ក្រុមជើងខ្លាំងមួយក៏នឹងត្រូវអវត្តមានអ្នកចាំទីដៃទី១ របស់ខ្លួនផងដែរ ។

ពោលគឺ អ្នកចាំទី ស៊ូ យ៉ាទី នឹងអាក់ខានមិនអាចជួយមិត្តរួមក្រុមបានឡើយក្នុងជំនួបដណ្តើមយកលេខ៣ នាវេលាម៉ោង ៣ៈ៣០ រសៀលនេះដោយសារបញ្ហាររបួសម្រាមដៃខាងស្តាំអំឡុងពេលប្រកួតជាមួយក្រុម Shonan Bellmare នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាសប្តាហ៍មុន ។

គួរបញ្ជាក់ថា ពាន BTV Cup 2016 នេះ បានដំណើរការប្រកួតតាំងពីដើមខែធ្នូកន្លងទៅ ដោយក្លឹប Mecamex Binh Duong របស់វៀតណាមធ្វើជាម្ចាស់ផ្ទះ ប៉ុន្ដែបានធ្លាក់ត្រឹមវគ្គជម្រុះទៅហើយ ។ ចំណែកប្រាក់រង្វាន់ក្រុមជើងឯកប្រចាំព្រឹត្តិការណ៍អន្ដរជាតិនេះ នឹងទទួលបានប្រមាណ ២១៧០០ដុល្លារអាមេរិក ។ នេះបើយោងតាមការឲ្យដឹងរបស់គណៈកម្មការរៀបចំការប្រកួត ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ