សម្ដេចតេជោសរសើរ កែវ រំចង់ និងលើកទឹកចិត្តឱ្យសហព័ន្ធប្រដាល់ខិតខំពង្រឹងខ្លួនថែមទៀត!

ភ្នំពេញ៖ នៅក្នុងពិធីជួបសំណេះសំណាលជាមួយនឹងកីឡាករសុខ ចាន់មាន ម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោកនៅវិមានសន្តិភាពកាលពីល្ងាចថ្ងៃទី៩ ខែធ្នូកន្លងទៅថ្មីៗនេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យសហព័ន្ធកីឡាប្រដាល់កម្ពុជាខិតខំពង្រឹងឱ្យប្រភេទកីឡានេះមានសក្តានុពលថែមទៀតក្នុងការប្រជែងយកមេដាយដូចកីឡាដទៃ ។

ក្រៅពីការផ្ដាំផ្ញើរឱ្យជំរុញ និងពង្រឹងកីឡាប្រដាល់ឱ្យទទួលបានសមិទ្ធផលល្អហើយនោះ សម្ដេចក៏បានធ្វើការកោតសសើរដល់កីឡាករកែវ រំចង់ ដែលជាអ្នកប្រដាល់ខ្លាំងមួយរូបថា មិនដែលចេះទាមទារអ្វីដូចអ្នកប្រដាល់ផ្សេងទៀតដែលធ្លាប់បានចូលមក Comment ក្នុង Page Facebook របស់សម្ដេច ដើម្បីទាមទារការឧបត្តម្ភនៅពេលដែលពួកគេធ្លាប់ឈ្នះមេដាយ ឬក៏ពានក្នុងកម្មវិធីប្រដាល់របស់ទូរទស្សន៍នៅក្រៅប្រទេសនាពេលកន្លងមកនោះឡើយ ។ សម្ដេចបានមានប្រសាសន៍ថា ការឈ្នះមេដាយពិភពលោក ស៊ីហ្គេម និង កីឡាអន្តរជាតិផ្សេងៗ ដែលសម្ដេចធ្លាប់បានឧបត្តម្ភនាពេលកន្លងមកនោះគឺម្ចាស់មេដាយទាំងនោះសុទ្ធតែចេញទៅប្រកួតតំណាងឱ្យជាតិដោយមានការទទួលស្គាល់យ៉ាងច្បាស់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំយុវជន និង កីឡាផ្ទាល់ ពោលគឺមិនមែនជាការប្រកួតលក្ខណៈឯកជននោះទេ ។

ទន្ទឹមនឹងនេះសម្តេចក៏បានសំណូមពរឱ្យថ្នាក់ដឹកនាំកីឡាករ និងអត្តពលិកទាំងអស់ខិតខំព្យាយាមហ្វឹកហាត់ដើម្បីបង្កើនសមត្ថភាពឆ្ពោះទៅរកការដណ្តើមេដាយជូនជាតិពិសេសនៅសុីហ្គេមឆ្នាំ២០២៣ តែម្តង ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ