BTV Cup៖ បឹងកេត ធ្លាក់ត្រឹមវគ្គ ១/២ផ្ដាច់ព្រ័ត្រ ក្រោយចាញ់ក្រុមជប៉ុន ៣-០ មុននេះ

ភ្នំពេញ៖ ក្រុមបាល់ទាត់តំណាងកម្ពុជា បឹងកេតអង្គរ មិនអាចបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ BTV Cup 2016 នៅលើទឹកដីនៃប្រទេសវៀតណាមបានឡើយ បន្ទាប់ពីប្រកួតចាញ់ក្រុម Shonan Bellmare សមាជិកលីគកំពូលជប៉ុនមុននេះបន្ដិច ដោយលទ្ធផល ៣-០ នៅកីឡដ្ឋាន Binh Duong ។

ការប្រកួតនេះតង់ទី១ ក្រុមទាំងពីរមិនអាចបំប៉ោងសំណាញ់គ្នាបានឡើយ ប៉ុន្ដែតង់ទី២ ក្រុម Shonan Bellmare ធ្វើបានយ៉ាងល្អ ពិសេសនៅចុងម៉ោងតែម្ដង ។ ដើមតង់ទី២ ក្រុម Shonan Bellmare ទទួលបានគ្រាប់នាំមុខ ១គ្រាប់ និងបន្ថែម ២គ្រាប់ទៀត នៅចុងម៉ោងធ្វើឲ្យបឹងកេតអស់ឱកាសតែម្ដង ។ នេះជាលើកទី១ ដែលក្រុមបឹងកេតអង្គរ ទទួលបានការអញ្ជើញចូលរួមប្រកួតពានអន្ដរជាតិខាងលើ ហើយការប្រកួតក្នុងពូលA ក្នុងចំណោម ៣ប្រកួតក្រុមជើងឯកលីគកំពូលកម្ពុជា ២ជំនាន់នេះ បានយកឈ្នះ ២ប្រកួត និងចាញ់ ១ប្រកួត មុននឹងចាញ់ក្រុម Shonan Bellmare ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រល្ងាចនេះ ។

ដូច្នេះក្រុម Shonan Bellmare ត្រូវអង្គុយចាំកៅអីវគ្គផ្ដាច់ព្រ័ត្រ និងចាំអ៊ុតលទ្ធផលការប្រកួតរវាងក្រុមជម្រើសសាកលវិទ្យាល័យកូរ៉េខាងត្បូង(KUFC) និងក្រុម Da Nang របស់វៀតណាមល្ងាចនេះសិន ។ ចាំមើលតើក្រុមណា ត្រូវឡើងទៅជួបក្រុម Shonan Bellmare នៅវគ្គផ្ដាច់ព្រ័ត្រពាន BTV Cup 2016 នេះ? ៕

 

 

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ