EPL: កាលវិភាគប្រកួតសប្តាហ៍ទី ១៥

ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ បានត្រលប់មកសាជាថ្មីជាមួយនឹងការប្រកួតសប្តាហ៍ទី ១៥។

សម្រាប់ការប្រកួតសប្តាហ៍នេះលោកអ្នកនឹងបានកំសាន្តអារម្មណ៍ជាមួយនឹងការប្រកួតគូតពិសេសៗជាច្រើន ដែលក្នុងនោះក្លឹបកាំភ្លើងធំ Arsenal និងជួបប្រកួតជាមួយក្លឹប Stoke City នៅវេលាម៉ោង ១០:០០ នាទីយប់នេះក្នុងការប្រកួតនាសប្តាហ៍នេះ។

រីឯការប្រកួតដែលគួរឲ្យចាប់អារម្មណ៍ប្រចាំសប្តាហ៍នេះមួយគូរទៀតគឺក្លឹប Manchester United នឹងត្រូវបើកកីឡដ្ឋាន Old Trafford ដើម្បីជួបប្រកួតជាមួយក្លឹប Tottenham Hotspur ក្នុងការប្រកួតនៅវេលាម៉ោង ២១:១៥។ ស្របពេលដែលក្លឹប Liverpool នឹងត្រូវជួបប្រកួតជាមួយក្លឹប West Ham ក្នុងការប្រកួតនាសប្តាហ៍នេះផងដែរ។

ចំណែកឯក្លឹប Manchester City នឹងត្រូវជួបប្រកួតជាមួយក្លឹប Leicester City ក្នុងការប្រកួតសប្តាហ៍នេះនៅវេលាម៉ោង ១២:៣០ ខណៈក្លឹបតោខៀវ Chelsea នឹងត្រូវជួបជាមួយក្លឹប West Brom នៅវេលាម៉ោង ១៩:០០ ថ្ងៃទី ១១ ធ្នូផងដែរ។ ខាងក្រោមជាកាលវិភាគប្រកួតសម្រាប់សប្តាហ៍ទី ១៥៕

អត្ថបទ៖ រិទ្ធី

រូបភាព៖ Premier League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ