CV11 អាចនឹងខកខានក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Toyota Mekong Club Championship 2016

អវត្តមានពី ៣ ទៅ ៦ សប្តាហ៍បន្ទាប់ពីរងរបួសលើទឹកដីវៀតណាមម្សិលមិញ

វៀតណាម៖ ខ្សែប្រយុទ្ធចាន់ វឌ្ឍនាកា របស់ក្លឹបបឹងកេតអង្គរបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា រូបគេអាចនឹងអវត្តមានពីលើទីលានក្នុងអំឡុងពេលពី ៣ ទៅ ៦សប្តាហ៍បន្ទាប់ពីបានរងរបួសឆ្អឹងជំនីខាងស្តាំនៅក្នុងការប្រកួតចុងក្រោយដើម្បីបិទពូល A នៃព្រឹត្តិការណ៍ BTV Cup នៅលើទឹកដីវៀតណាមកាលពីថ្ងៃទី៧ ខែធ្នូម្សិលមិញរួចមក ។

ការញាុំញីដោយរបួសដែលតម្រូវឱ្យសម្រាកជាច្រើនសប្តាហ៍នេះអាចនាំឱ្យរូបគេនឹងត្រូវអវត្តមានពីការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Toyota Mekong Club Championship 2016 ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ ។ យ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្ររំពឹងថាស្ថានភាពរបួសរបស់កីឡាកររូបនេះនឹងឆាប់បានសះស្បើយក្នុងរយៈដ៏ខ្លីដើម្បីផ្តល់ឱកាសឱ្យខ្សែប្រយុទ្ធឆ្នើមចាន់ វឌ្ឍនាកា បានបង្ហាញខ្លួនសាជាថ្មីក្នុងការប្រកួតដ៏សំខាន់នេះ ខណៈដែលក្លឹបបឹងកេតអង្គរបានឈ្នះតំណែងជើងឯករងកាលពីរដូវកាលមុុន ។

មួយវិញបើយោងតាមស្ថានភាពរបួស កីឡាករចាន់ វឌ្ឍនាកា នឹងមិនអាចចូលរួមជួយក្រុមបឹងកេតអង្គរនៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ BTV Cup ដែលកំពុងតែប្រព្រឹត្តតៅនៅក្នុងប្រទេសវៀតណាមនោះឡើយ ៕

អត្ថបទ៖

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ